Log in to access resources reserved for MDRT members.

  • Resources
  • >
  • សំណួរចំនួន 3 ដែលអតិថិជនចង់បានចម្លើយអំពីអ្នកផ្តល់ប្រឹក្សាយោបល់

ឧសភា 14 2020

READ 00:04:37

សំណួរចំនួន 3 ដែលអតិថិជនចង់បានចម្លើយអំពីអ្នកផ្តល់ប្រឹក្សាយោបល់

លោកអ្នកខិតខំធ្វើការយ៉ាងខ្លាំង ដើម្បីស្វែងរកអនាគតអតិថិជន។ មិនត្រូវបាត់បង់ពួកគេ និងធ្វើឱ្យខូចខាតម៉ាកឬយីហោរបស់អ្នក ដោយសារ​លោកអ្នកមិនប្រើប្រាស់ការប្រាស្រ័យទាក់ទងដែលឥតលំអៀង មិនច្បាស់លាស់ ដែលមិន​គួរ​ឱ្យ​ទាក់ទាញអារម្មណ៍នោះឡើយ​។ ស្វែងយល់ពីរបៀបដែលលោកអ្នកអាចរៀបចំគំនិតរបស់អ្នក ឆ្លើយសំណួរទាំងបីដែលអតិថិជនមានមុនពេលធ្វើការជាមួយអ្នកផ្តល់ប្រឹក្សាយោបល់ និងទទួលបានអតិថិជន។

ខ្ញុំ​មិន​ស្គាល់​អ្នក​ទេ នៅពេល​អ្នក​ធ្វើ​ដំណើរ ប៉ុន្តែ​ខ្ញុំ​ចំណាយ​ពេល​យ៉ាង​ច្រើន​នៅ​អាកាសយានដ្ឋាន សណ្ឋាគារ របៀង​ទទួល​ភ្ញៀវ (ឡូបប៊ី)។ល។ ហើយ​ខ្ញុំ​តែង​មាន​​ឱកាស​ជួប​ជាមួយ​មនុស្ស​ល្បីល្បាញ​បំផុត។ តើ​អ្នក​ធ្លាប់​បាន​ធ្វើ​ដូចនោះ​ទេ? តើ​អ្នក​ធ្លាប់​ស្ថិត​ក្នុង​អាកាសយានដ្ឋាន​ឬ​សណ្ឋាគារ​ទេ ហើយ​អ្នក​បាន​ឃើញ​នរណា​ម្នាក់​ពិត...ពិតជា​សំខាន់​ទេ? ជាក់ស្ដែង ពេល​នោះ ខ្ញុំ​នៅ Peninsula ក្នុង​រដ្ឋ Chicago ហើយ​ខ្ញុំ​ឃើញ​នៅ​ទីនោះ ប្រហែល​បួន​តុ​នៅ​ខាងស្ដាំ​គឺ Tom Cruise និង Matt Damon កំពុង​ញ៉ាំ​អាហារ​ថ្ងៃត្រង់​នៅ​តុ​តែ​មួយ។ រួច​ពួកគេ​ក៏​ងើបឈរ​ដើម្បី​ចាកចេញ ហើយ​ខ្ញុំ​គិត​ថា អូ៎ លោកម្ចាស់ ពួកគេ​មាន​កម្ពស់​ខ្ពស់​បែប​នេះ។ ខ្ញុំ​មានន័យថា ខ្ញុំ​មិន​អាច​ជឿ​ថា​តើ​ពួកគេ​ធំ​ដូច្នេះ​ទេ។ ប៉ុន្តែ​ខ្ញុំ​ចង់​ប្រាប់​អ្នក​អំពី​បុគ្គល​ល្បីល្បាញ​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​បំផុត​ម្នាក់ ដែល​ខ្ញុំ​ធ្លាប់​ជួប​ក្នុង​ពេល 22 ឆ្នាំ​នៃ​ការធ្វើដំណើរ​របស់​ខ្ញុំ។

វា​បាន​កើតឡើង​នៅ Hyatt Regency Century Plaza Los Angeles។ ខ្ញុំ​កំពុង​ចាកចេញ​ពី​បន្ទប់​របស់​ខ្ញុំ ដើម្បី​ចុះ​ទៅ​ក្រោម​ទៅ​ធ្វើ​ជា​វាគ្មិន​ក្នុង​ការប្រជុំ​មួយ ហើយ​ខ្ញុំ​មាន​កាបូប​មាន​កង់រុញ​នៅ​ខាងមុខ​ខ្ញុំ។ ខ្ញុំ​កំពុង​ធ្វើ​ដំណើរ​ទៅ ហើយ​នៅ​ខាងមុខ​ខ្ញុំ​នោះ​គឺ​ជា​ស្ដ្រី​ម្នាក់​ដែល​មាន​កម្ពស់​ប្រហែល 1,8​ម៉ែត្រ ហើយ​នាង​នៅ​ជាមួយ​បុរស​ម្នាក់​ដែល​មាន​កម្ពស់​ប្រហែល 1,7ម៉ែត្រ ហើយ​បុរស​នោះ​យក​ដៃ​ប្រគាក​ខ្លួន​នាង។ ពួកគេ​កំពុង​ដើរ​តាម​ច្រក​ផ្លូវ ហើយ​ខ្ញុំ​ក៏​និយាយ​មក​កាន់​ខ្លួន​ឯង​ថា មួយ​គូ​នេះ​មាន​រូបរាង​មិន​សូវ​ស៊ីគ្នា​សោះ។ ប៉ុន្តែ​ខ្ញុំ​មិន​គិត​អ្វី​ពី​រឿង​នេះ​ទេ។ ខ្ញុំ​ចាប់ផ្ដើម​ចូល​ទៅ​ជិត​បន្តិច ហើយ​ដោយ​មិន​នឹក​ស្មាន​ដល់ គឺ​បុរស​នោះ​កំពុង​ស្បថស្បែ​ដាក់​នាង​យ៉ាង​ច្រើន​ចម្លែក។ ខ្ញុំ​មានន័យថា ស្បថសច្ចា។ ហើយ​មែនហើយ វា​មិន​រំខាង​នាង​អី​បន្តិច​សោះ។ នាង​ថែមទាំង​មិន​យកចិត្តទុកដាក់​ផង។

បុរស​នោះ​នៅតែ​បន្ត​ប្រើ​ពាក្យ​ស្បថស្បែ​ទាំងនោះ។ វា​ប្រៀប​បាន​សម្ដី​មនុស្ស​បាតផ្សារ។ ខ្ញុំ​ចង់​មាន​ន័យ​ថា យ៉ាប់​ណាស់។ យើង​តម្រង់​ទៅ​ជណ្ដើរ​ប្រអប់ យើង​ឈប់ ហើយ​គាត់​ក៏​បែរ​មើល​មួយ​ជុំ។ គាត់​មាន​កម្ពស់​ប្រមាណ 1,7ម៉ែត្រ។ ខ្ញុំ​មាន​កម្ពស់ 1,95ម៉ែត្រ។ គាត់​បែរ​ជុំវិញ​ហើយ​មើល​ខ្ញុំ ហើយ​គាត់​ក៏​និយាយ​ថា “អូ៎ ខ្ញុំ​សូម​អធ្យាស្រ័យ។  ខ្ញុំ​គ្រាន់តែ​ចង់​សុំ​អភ័យទោស​ចំពោះ​អ្វី​ដែល​ទើប​បាន​កើតឡើង​នៅ​ទីនោះ។” ខ្ញុំ​មើល​ចុះ ហើយ​មើលៗ នោះ​គឺ​ប្រហែល 15ឆ្នាំ​មុន ខ្ញុំ​កំពុង​សម្លឹង​មើល Robin Williams។ នោះ​គឺ Robin Williams នៅ​ចំពោះមុខ​ស្រស់ៗ​តែ​ម្ដង។ គាត់​បែរ​មក ហើយ​ចាប់ផ្ដើម​មក​រក​ខ្ញុំ គាត់​ក៏​ចាប់ផ្ដើម​និយាយកំប្លែង​បែប Mork គឺ “Mork and Mindy”។ ខ្ញុំ​មានន័យថា តើ​អ្នក​កំពុង​ធ្វើ​អី? តើ​អ្នក​នឹង​ធ្វើ​អី? គាត់​ចាប់ផ្ដើម​និយាយ​ជាមួយ​ខ្ញុំ​ពិត​ជា​លឿន ហើយ​គាត់​និយាយ​ថា “អ្នក​ធ្វើ​អី​ដែរ?” ហើយ​ខ្ញុំ​និយាយ​ថា “ខ្ញុំ​ជា​វាគ្មិន​ម្នាក់”។ “អូ៎ ខ្ញុំ​គឺ​ជា​សិល្បករ​ផ្ដល់​ការកម្សាន្ត​ម្នាក់។ អ្នក​និង​ខ្ញុំ គឺ​យើង​ស្ថិត​ក្នុង​ធុរកិច្ច​ដូចគ្នា។” គាត់​ដូចជា​ធ្វើ​ឲ្យ​ខ្ញុំ​ភ្ញាក់​អារម្មណ៍​យ៉ាង​ខ្លាំង ដោយសារ​គាត់​បាន​សួរ​ខ្ញុំ​នូវ​សំណួរ​ទាំងអស់​នេះ។

យើង​ចូល​ក្នុង​ជណ្ដើរ​ប្រអប់ ហើយ​ខ្ញុំ​ចង់​ប្រាប់​អ្នក​ថា គាត់​គឺ​ជា​បុគ្គល​រួសរាយ​បំផុត​ដែល​អ្នក​ចង់​ជួប គឺ​ជា​បុគ្គល​រាក់ទាក់ៗ​ណាស់។​ យើង​បាន​ចូល​ក្នុង​ជណ្ដើរ​ប្រអប់ ​ចុះ​ទៅ​ក្រោម។ អញ្ចឹង តើ​អ្នក​នឹង​បន្ត​ដូចម្ដេច? តើ​អ្នក​នឹង​និយាយ​អ្វី​ទៅ? តើ​វា​នឹង​ទៅ​ជា​យ៉ាង​ណា​ទៅ? យើង​ទៅ​ដល់​របៀង​ទទួលភ្ញៀវ; គាត់​បាន​និយាយ​សរសើរ​ខ្ញុំ​បន្ថែម​ទៀត ហើយ​ខ្ញុំ​ក៏​ចេញ​ទៅ។ ខ្ញុំ​ទៅ​ជិត​ដល់​បន្ទប់ ខ្ញុំ​ក៏​ឃើញ​អ្នកគ្រប់គ្រង។ ខ្ញុំ​បាន​និយាយ​ថា “ខ្ញុំ​ត្រូវ​ប្រាប់​អ្នក​រឿង​ខ្លះ។ រឿង​ដែល​ចម្លែក​បំផុត​បាន​កើតឡើង​ចំពោះ​ខ្ញុំ។ ខ្ញុំ​បាន​ចាកចេញ​ពី​បន្ទប់​​ខ្ញុំ ហើយ​ខ្ញុំ​ក៏​ជួប Robin Williams។ គាត់​នៅ​ជាមួយ​ស្ដ្រី​ម្នាក់​ដែល​មាន​កម្ពស់​1,8​ម៉ែត្រ ហើយ​គាត់​បាន​ស្បថស្បែ​ដូច​មនុស្ស​ឆ្កួត។”

តើ​អ្នក​ដឹង​ទេ​ថា​គាត់​បាន​និយាយ​អ្វី​ប្រាប់​ខ្ញុំ? “អា៎ កុំ​ខ្វល់។ វា​គ្មាន​រឿង​អ្វី​ធំ​ដំ​ទេ។” អ្នក​ឃើញ​ទេ Robin Williams បាន​ទៅ​សណ្ឋាគារ​នោះ។ អ្នកគ្រប់គ្រង​និយាយ​ថា “គាត់​មក​នៅ​ទីនេះ​ប្រាំបួន​សប្ដាហ៍​មក​ហើយ នៅ​រៀងរាល់​ព្រឹក​ម៉ោង 9:00 អ្នកបម្រើ​ចូល​ទៅ​ប្ដូរ​កម្រាល​ពូក ហើយ​ឃើញ Robin Williams មាន​គម្លាត 15សង់ទីម៉ែត្រ​ពី​កញ្ចក់ កំពុង​ហាត់​ប្រើ​ពាក្យ​ស្បថស្បែ​ហូរហែ​របស់​គាត់​សម្រាប់​កម្មវិធី​ពិសេស​របស់ HBO។” អញ្ចឹង​អ្វី​ដែល​គាត់​បាន​ធ្វើ​គឺ​ហាត់​ប្រើ​ពាក្យ​ស្បថស្បែ​ហូរហែ​សម្រាប់​កម្មវិធី​ពិសេស​របស់ HBO។ តើ​អ្នក​បាន​ឮ​អ្វី​ដែល​ខ្ញុំ​បាន​និយាយ​ទេ? វា​មិនមែន​ជា​ការស្បថស្បែរ​ទូទៅ​ទេ ប៉ុន្តែ​គាត់​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា ពាក្យ​ហូរហែ​នោះ​ដំណើរការ​យ៉ាង​រលូន គ្រប់​ពេល​ដែល​ប្រើ​វា។ ហើយ​នៅពេល​ខ្ញុំ​ឮ​រឿង​នោះ ខ្ញុំ​គិត​អំពី​បរិមាណ​នៃ​ការរៀបចំ​ដែល​អ្នកមាន​វិជ្ជាជីវៈ​ត្រៀម​សម្រាប់​ពេល​សម្ដែង។ តើ​អ្នក​ប៉ុន្មាន​នាក់​ធ្លាប់​បាន​ឃើញ Robin Williams មាន​លក្ខណៈ​បែបនេះ បែប​នោះ​លើ TV ឬ​ការផ្សាយ​ផ្ទាល់?

អ្នក​គិត​ថា អស្ចារ្យ មាន​ភាពប្រសើរ​ឡើង​គ្រប់​ពេល​ទាំងអស់។ មាន​ភាពប្រសើរ​ឡើង​ច្រើន ប៉ុន្តែ​សូម​ឲ្យ​ខ្ញុំ​ប្រាប់​អ្នកថា ភាពប្រសើរ​ឡើង​ច្រើន​នោះ​គឺ​ត្រូវ​ការ​នូវ​ការរៀបចំ​ឲ្យ​បាន​ពេញលេញ។ ខ្ញុំ​បាន​មើល​ភាពយន្ត​ឯកសារ​មួយ​អំពី​គាត់​ដែល​ត្រឡប់​មក​ពី​ទីក្រុង​ឡុងដ៍​កាល​ពី​2សប្ដាហ៍​មុន ហើយ​ពួកគេ​បាន​ជជែក​អំពី​វិធីសាស្ត្រ​ហួសហេតុ​របស់​គាត់​ចំពោះ​ការរៀបចំ​សម្រាប់​ព្រឹត្តិការណ៍​សម្ដែង​របស់​គាត់។ នៅពេល​ពន្លឺ​ចាប់ផ្ដើម​បើក គាត់​ត្រៀម​រួចរាល់​ជាស្រេច​ដើម្បី​ចាប់ផ្ដើម។ ហើយ​ខ្ញុំ​ចង់​និយាយ​ថា ដូចគ្នា​នេះ​ដែរ មាន​រឿង​ដូចនេះ​ជាច្រើន​បាន​កើតឡើង​ក្នុង​ឧស្សាហកម្ម​របស់​យើង នៅពេល​យើង​ជួប​ជាមួយ​ភ្ញៀវ​ថ្មីៗ ជាមួយ​មនុស្ស​ថ្មីៗ, គ្រប់​ពេល​ដែល​យើង​នៅ​ចំពោះ​មុខ​ភ្ញៀវ វា​ជា​ពេល​សម្ដែង​សម្រាប់​យើង។ វា​ជា​ពេល​សម្ដែង​សម្រាប់​យើង​ក្នុង​នាម​ជា​អ្នកទំនាក់ទំនង។

នេះ​ជា​ពេល​ដ៏​សំខាន់​ដែល​ត្រូវ​ចូលរួម​ពាក់ព័ន្ធ ដោយសារ​តែ​អ្វី​ដែល​នឹងយក​ទៅ​ដាក់​ភ្នាល់​គ្រប់​ពេល​ដែល​យើង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ភ្ញៀវ ជាពិសេស​ភ្ញៀវ​ថ្មីៗ គឺ​ម៉ាក​ផ្ទាល់ខ្លួន​របស់​អ្នក​នោះ​ហើយ​ដែល​នឹង​យក​ទៅ​ភ្នាល់។ គ្រប់​ពេល។ ហើយ​មែនហើយ ខ្ញុំ​មើល​វា​ឃើញ​ដូច​នេះ៖ ខ្ញុំ​គឺ​ជា​អ្នកធ្វើ​បទបង្ហាញ, ខ្ញុំ​គឺ​ជា​វាគ្មិន ជា​អ្នកទំនាក់ទំនង ហើយ​អ្នក​ក៏​ដូច្នោះ​ដែរ។ យើង​ស្ថិត​ក្នុង​ធុរកិច្ច​តែ​មួយ ប៉ុន្តែ​គ្រាន់តែ​តាម​វិធី​ផ្សេង​គ្នា​ប៉ុណ្ណោះ។

ម៉ាក​របស់​ខ្ញុំ​អាច​នឹងយក​ទៅ​ដាក់​ភ្នាល់​គ្រប់ពេល​ដែល​ខ្ញុំ​ឈរ​នៅ​ខាងមុខ​មនុស្ស។ គ្មាន​នរណា​ម្នាក់​យកចិត្តដាក់​លើ​អ្វី​ដែល​ខ្ញុំ​បាន​ធ្វើ​កាលពី​សប្ដាហ៍​មុន​ឬ​ពីរ​សប្ដាហ៍​មុន​នៅ​ទីក្រុង​ឡុងដ៍ ឬ San Antonio ទេ គ្មាន​នរណា​ម្នាក់​ខ្វល់​ទេ។ អ្វី​ដែល​អ្នក​ខ្វល់​គឺ​អ្វី​ដែល​នឹង​កើតឡើង​នៅ​ថ្ងៃនេះ ដោយសារ​នេះ​ជា​អ្វី​ដែល​កើតឡើង​ចំពោះ​ម៉ាក​របស់​យើង។ មនុស្ស​កំពុង​បន្ត​ធ្វើ​ការ​វិនិច្ឆយ​អំពី​យើង​ក្នុង​លក្ខខណ្ឌ​នៃ​ការប្រាស្រ័យ​ទាក់ទង​ជា​បន្តបន្ទាប់។ អញ្ចឹង អ្វី​ដែល​ខ្ញុំ​ចង់​និយាយ​នៅ​ទីនេះ នៅ​ថ្ងៃនេះ​គឺ​ថា នៅពេល​អ្នក​ស្ថិត​នៅ​ចំពោះ​មុខ​ភ្ញៀវ​សក្ដានុពល តើ​អ្នក​និយាយ​អ្វី? អ្វី​ជា​សារ​របស់​អ្នក? តើ​អ្នក​ផ្ដល់​វា​ឲ្យ​ពួកគេ​ដូចម្ដេច? សំខាន់​បំផុត តើ​ការត្រៀម​រៀបចំ​ច្រើន​ប៉ុណ្ណា​ដែល​អ្នក​បាន​ធ្វើ​ក្នុង​ការ​គិត​អំពី​របៀប​ដែល​អ្នក​អាច​ប្រាប់​រឿង​របស់​អ្នក​យ៉ាង​មាន​ប្រសិទ្ធភាព? គ្រប់គ្នា​ស្ថិត​ក្នុង​បន្ទប់​នេះ គ្រប់គ្នា​កំពុង​អង្គុយ គ្រប់គ្នា​កំពុង​អង្គុយ​លើ​កៅអី​ខ្ពស់ គ្រប់គ្នា​នៅ​ទីនេះ​មាន​រឿង​មួយ​ត្រូវ​ប្រាប់ គឺ​រឿង​ដ៏​អស្ចារ្យ​មួយ​ដើម្បី​ប្រាប់។ ហើយ​ចំណង់​របស់​ខ្ញុំ​សម្រាប់​កិច្ចការ​ទាំងស្រុង​នៅ​ទីនេះ​គឺ​ថា ខ្ញុំ​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា រឿង​របស់​អ្នក​ត្រូវ​បាន​ប្រាប់​តាម​វិធី​មួយ​ដែល​ច្បាស់លាស់ ខ្លី​មានន័យ ហើយ​សំខាន់​បំផុត​នោះ​គឺ​ទាក់ទាញ​ចំណាប់អារម្មណ៍​មនុស្ស ដូចដែល​អ្នក​សម្លឹង​ទៅ​រក​ការលូតលាស់​ក្នុង​ធុរកិច្ច​របស់​អ្នក។

នេះ​ជា​ការលំបាក​ធំ​បំផុត​ដែល​យើង​មាន​ក្នុង​នាម​ជា​អ្នកទំនាក់ទំនង។ យើង​មាន​វិធី​ច្រើន​ពេក​ក្នុង​ការ​និយាយ ហើយ​យើង​មិនមាន​ពេល​គ្រប់គ្រាន់​ដើម្បី​និយាយ​វា។ ខ្ញុំ​ចង់​ប្រាប់​អ្នក​ថា អ្នក​មាន​វិធី​ច្រើន​ពេក​ក្នុង​ការ​និយាយ​និង​មាន​ពេល​មិន​គ្រប់គ្រាន់​ក្នុង​ការ​និយាយ​វា អញ្ចឹង អ្វី​ដែល​សំខាន់​ចាំបាច់​បំផុត​ចំពោះ​អ្នកទំនាក់ទំនង​ដ៏​ល្អប្រសើរ​គឺ​ថា ពួកគេ​មាន​លទ្ធភាព​ក្នុង​ការ​រៀបចំ​ការគិត​របស់​ពួកគេ​តាម​វិធី​ដូចនោះ វិធី​ដែល​ថា​វា​នឹង​ផ្ដល់​ឲ្យ​យ៉ាង​ច្បាស់ ខ្លី​មានន័យ និង​ទាក់ទាញ​ចំណាប់​អារម្មណ៍។ នោះ​ហើយ​ជា​អ្វី​ដែល​ខ្ញុំ​នឹង​និយាយ​នៅ​ទីនេះ​ក្នុង​ថ្ងៃនេះ។ ខ្ញុំ​នឹង​ប្រាប់​អ្នក​នូវ​ឃោសនា​ណែនាំ​បន្តិចបន្តួច​មួយ។ គោលបំណង​នៅ​ថ្ងៃនេះ​គឺ​អ្វី​ដែល​យើង​ចង់​ឲ្យ​សម្រេច ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា យើង​អាច​រៀបចំ​គំនិត​របស់​យើង​ក្នុង​ការ​ប្រាប់​រឿង​របស់​អ្នក មិនមែន​រឿង​របស់​ខ្ញុំ​ទេ ប៉ុន្តែ​រឿង​របស់​អ្នក​តាម​វិធី​ដែល​ខ្លី​មានន័យ។ ខ្ញុំ​មាន​រឿង​ច្រើន​ដែល​ត្រូវ​និយាយ។

សំខាន់​បំផុត​នោះ​គឺ វា​ច្បាស់ ហើយ​វា​ទាក់ទាញ​ចំណាប់អារម្មណ៍។ អញ្ចឹង នៅពេល​អ្នក​ធ្វើ​រួច មនុស្ស​ទាំងនោះ​នឹង​និយាយ​ថា “អ្នក​ដឹង​ទេ? នោះ​ពិត​ជា​ល្អ​មែន។ នោះ​គឺ​ជា​សារ​ដ៏​អស្ចារ្យ។ ខ្ញុំ​ពិត​ជា​ចូលចិត្ត​អ្វី​ដែល​អ្នក​មាន​នៅ​ទីនេះ​ណាស់។” អញ្ចឹង នោះ​ហើយ​ជា​គោលបំណង​របស់​យើង​សម្រាប់​ពេល​នោះ។ ហើយ​ពី​នោះ អ្នក​នឹង​ស្វែងយល់​កាន់តែ​ច្រើន​អំពី​ការអនុវត្ត​របស់​អ្នក។ អ្នក​នឹង​ស្វែងយល់​កាន់តែ​ច្រើន​ពី​អ្វី​ដែល​អ្នក​និយាយ​អំពី​ផ្នែក​ប្រាកដប្រជា​មួយ​ចំនួន​នៃ​ធុរកិច្ច​នេះ។ អ្វី​ដែល​ខ្ញុំ​នឹង​បង្ហាញ​ជូន​អ្នក មិនមែន​ត្រឹមតែ​ឥឡូវ ប៉ុន្តែ​ប្រាកដ​ណាស់​ក្នុង​សម័យប្រជុំ​បន្ទាប់ ដែល​ការស្រាវជ្រាវ​នោះ​បាន​មក​ពី​ការសិក្សា​ធំបំផុត​ដែល​ធ្លាប់​បាន​ធ្វើ​លើ​ភាសា​ហិរញ្ញវត្ថុ។ ក្នុង​ពេល 11ឆ្នាំ​ចុងក្រោយ​នេះ យើង​បាន​សិក្សា​លើ​ភាសា​ហិរញ្ញវត្ថុ។ តើ​អ្វី​ដែល​មនុស្ស​គិត​ពី​វា នៅពេល​យើង​​ប្រើ​ភាសា​ហិរញ្ញវត្ថុ​ដែល​យើង​មាន​ផាសុក​ខ្លាំងៗណាស់​ជាមួយ​ភាសា​ទាំងនោះ? ខ្ញុំ​ចង់​បង្ហាញ​អ្នក​ថា​តើ​យើង​ធ្វើ​ការស្រាវជ្រាវ​របស់​យើង​ដូចម្ដេច។

និយាយ​ឲ្យ​អស់​ទៅ វា​មិនមែន​គ្រាន់តែ​ជា​ក្រុម​ផ្ដោត​ស្តង់ដា​ទូទៅ​ដូច​អ្នក​ធ្លាប់​ឃើញ​ប៉ុណ្ណោះ​ទេ។ លើកដៃ​របស់​អ្នក, ដាក់​វា​ចុះ។ វា​ពិត​ជា​វិសេស​ប្លែក​ពី​គេ ហើយ​វា​គួរ​ឲ្យ​ចាប់​អារម្មណ៍​ណាស់។ ខ្ញុំ​នឹង​បង្ហាញ​អ្នក​នូវ​វីដេអូ​មួយ​អំពី​ក្រុម​ផ្ដោត​ជាក់ស្ដែង​ដែល​យើង​ធ្វើ​ការស្រាវជ្រាវ ព្រមទាំង​គំហើញ​ពី​ការស្រាវជ្រាវ ដើម្បី​ចែករំលែក​ជាមួយ​អ្នក​នៅ​ថ្ងៃនេះ មិនមែន​ត្រឹម​ប្រធានបទ​នៅ​ថ្ងៃនេះ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ប្រធានបទ​ផ្សេងទៀត​ផងដែរ។ យើង​បាន​ចាប់ដៃគូ​ជាមួយ​ក្រុម​មួយ​ដែល​គេ​ហៅ​ថា Maslanksy + Partners។ ឯកទេស​របស់​ពួកគេ​គឺ​ការយល់ដឹង​អំពី​ការឆ្លើយតប​ខាង​ផ្លូវ​អារម្មណ៍​ដែល​ពាក្យ​នោះ​មាន​ឥទ្ធិពល​លើ​មនុស្ស។ ឃើញ​ទេ ខ្ញុំ​ខ្វល់​ថា​តើ​ភ្ញៀវ​របស់​អ្នក​មាន​អារម្មណ៍​ដូចម្ដេច​អំពី​សារ​របស់​អ្នក។ តើ​ពួកគេ​មាន​អារម្មណ៍​ល្អ ឬ​ក៏​ពួកគេ​មាន​អារម្មណ៍​មិនល្អ? អញ្ចឹង ខ្ញុំ​នឹង​សុំ​ឲ្យ Michael នៅ​ទីនេះ បង្ហាញ​វីដេអូ​ដែល​ពន្យល់​ថា​តើ​ក្រុម​ផ្ដោត​ទាំងនេះ​ដំណើរការ​ដូចម្ដេច។ សូម​មើល​វា។ វា​វិសេស​ប្លែក​ណាស់​ក្នុង​ការ​ប្រើ​បច្ចេកវិទ្យា​ប្រដាប់មួល។ អញ្ចឹង សូម​ឲ្យ​ខ្ញុំ​ពន្យល់។ [វីដេអូ]

ខ្ញុំ​នឹង​ពន្យល់​ពី​អ្វី​ដែល​កើតឡើង​នៅ​ទីនេះ។ អញ្ចឹង នេះ​គឺ​ជា​ទម្រង់ការ​ដែល​យើង​ធ្វើ​ក្នុង​ការស្រាវជ្រាវ​របស់​យើង។ ជា​បឋម យើង​ធ្វើ​ការសម្ភាស​ស៊ីជម្រៅ​ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា យើង​កំពុង​ស្ថិតលើ​ប្រធានបទ​នោះ។ យើង​និយាយ​ទៅ​កាន់​អ្នកប្រឹក្សា​ដោយ​សួរ “អូ៎ តើ​អ្នក​និយាយ​អ្វី​ក្នុង​បទសម្ភាស​លើក​ដំបូង​ជាមួយ​មនុស្ស?” យើង​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា យើង​មាន​ភាសា​ត្រឹមត្រូវ។ រឿង​ទីពីរ​ដែល​យើង​ធ្វើ​ក្នុង​សម័យប្រជុំ​ប្រដាប់មួល​ទាំងនេះ — ខ្ញុំ​នឹង​បង្ហាញ​អ្នក​ក្នុង​វីដេអូ​នេះ។ អ្នក​នឹង​មិន​ខកខាន​អ្វី​មួយ​នៅ​ទីនេះ​ទេ។ យើង​ធ្វើ​សម័យប្រជុំ​ប្រដាប់មួល​ទាំងនេះ ហើយ​សម័យប្រជុំ​ប្រដាប់មួល​មួយៗ​គឺ​មាន​លក្ខណៈ​វិសេស​ប្លែក​ខុស​ពី​គេ។ នេះ​ជា​រូបភាព​របស់​វា។ [រូប] អញ្ចឹង សូម​ស្រមៃ​ថា​អ្នក​គឺ​ជា​ក្រុម​របស់​ខ្ញុំ។ ខ្ញុំ​មាន​មនុស្ស​ប្រហែល 30 ទៅ 35 នាក់​ក្នុង​សម័យប្រជុំ​របស់​ខ្ញុំ​នីមួយៗ ហើយ​អ្នក​មាន​ប្រដាប់មួល​មួយ។ បើ​អ្នក​ចូលចិត្ត​អ្វី​ដែល Gary កំពុង​និយាយ អ្នក​នឹង​មួល​ទៅ​រក 100។ បើ​អ្នក​មិន​ចូលចិត្ត​អ្វី​ដែល​ខ្ញុំ​កំពុង​និយាយ​ទេ អ្នក​នឹង​មួល​ចុះ។ ចេះ​តែ​ធ្វើ​អញ្ចឹង​ទៅ ហើយ​យើង​កំពុង​ប្រមូល​ព័ត៌មាន​អំពី​អ្វី​ដែល​អ្នក​ចូលចិត្ត​និង​អ្វី​ដែល​អ្នក​មិន​ចូលចិត្ត​ក្នុង​លក្ខខណ្ឌ​នៃ​ពាក្យ​ខាងក្រោយ​អេក្រង់។

ខ្ញុំ​នឹង​បង្ហាញ​អ្នក​ថា​តើ​វា​ដំណើរការ​ដូចម្ដេច។ យើង​នៅ​ពីក្រោយ​កញ្ចក់​កំពុង​បរិភោគ​ស៊ូស៊ី និង M&M’s និង​អាហារ​ជាច្រើន​ទៀត។ ជាក់ស្ដែង យើង​បង្ហាញ​អ្នកសម្ដែង​និយាយ​អំពី​ភាសា​ហិរញ្ញវត្ថុ អញ្ចឹង​ហើយ​គ្រប់គ្នា​មាន​ប្រដាប់មួល​មួយ។ ប្រដាប់មួល​ត្រូវ​បាន​កំណត់​នៅ 50 — 50 គឺ​ស្ថិត​នៅ​អព្យាក្រឹត។ អ្នក​នឹង​ឃើញ​វា​ច្រើន​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​ប្រធានលើកក្រោយ។ អ្វី​ដែល​នៅ​លើ 50 គឺ​ល្អ អ្វី​ដែល​នៅ​ក្រោម 50 គឺ​មិន​ល្អ។ នោះ​មានន័យថា ពួកគេ​មិន​មាន​អារម្មណ៍​ល្អ​អំពី​អ្នក​ទេ។ អញ្ចឹង យើង​ចាក់​សារ​មួយ។ [រូប] អ្នក​អាច​ឃើញ​ពី​អេក្រង់​នៅ​ទីនេះ — មែន​ហើយ ពណ៌​បៃតង​គឺ​អព្យាក្រឹត។ វា​គ្មាន​អ្វី​ទេ។ អូ៎ យើង​កំពុង​ធ្វើ​ពិត​ជាៗ​ល្អ​នៅ​ទីនេះ។ ពួកគេ​ចូលចិត្ត​អ្វី​ដែល​ខ្ញុំ​កំពុង​និយាយ​នៅ​ទីនេះ។ អូ៎ៗ អ្វី​មួយ​ទើប​បាន​កើតឡើង​នៅ​ទីនោះ។ នោះ​មិន​ល្អ​ទេ។

វា​ពិត​ជា​គួរ​ឲ្យ​ចាប់ចិត្ត​យ៉ាង​ខ្លាំង​ដែល​អង្គុយ​ខាងក្រោយ​អេក្រង់​និង​មើល​មនុស្ស​ឆ្លើយតប​ពី​មួយ​ខណៈ​ទៅ​មួយ​ខណៈ​ភ្លាមៗ ដោយ​អនាមិក ចំពោះ​ភាសា​ហិរញ្ញវត្ថុ​ដែល​យើង​ប្រើ​គ្រប់​ពេល ហើយ​ដែល​យើង​មាន​ផាសុក​ខ្លាំង​ណាស់​ជាមួយ​ភាសា​ទាំងនោះ។ ប៉ុន្តែ​វា​មិនមែន​ចេះ​តែ​អញ្ចឹង​ទេ ហើយ​ខ្ញុំ​នឹង​និយាយ​បន្ត​បន្តិច​ទៀត​ថា​តើ​មនុស្ស​ទាំងឡាយ​ឮ​យើង​ដូចម្ដេច នៅពេល​យើង​កំពុង​ប្រើ​ភាសា​ហិរញ្ញវត្ថុ​ដែល​យើង​មាន​ផាសុក​ខ្លាំង​ណាស់​ជាមួយ​ភាសា​ទាំងនោះ។ យើង​ធ្វើ​សម័យប្រជុំ​ប្រដាប់មួល​ចំនួន​បី ហើយ​មួយ​ចុងក្រោយ​ដែល​យើង​ធ្វើ​គឺ​ការស្ទង់មតិ​ថ្នាក់​ជាតិ ដើម្បី​ធ្វើ​ឲ្យ​ប្រាកដ​ថា គំហើញ​របស់​យើង​ត្រូវ​បាន​បញ្ជាក់​និង​ត្រឹមត្រូវ។

នេះ​ជា​អ្វី​ដែល​យើង​បាន​ស្វែងយល់​ក្នុង​ពេល 11ឆ្នាំ​ចុងក្រោយ និង​ក្រុម​ផ្ដោត​ចំនួន 63 ដែល​ស្ដាប់​មនុស្ស​ទាំងឡាយ៖ ពាក្យ​ដែល​យើង​ប្រើ, ឃ្លា​ដែល​យើង​ប្រើ និង​កថាខណ្ឌ​ដែល​យើង​បង្កើត​ពិត​ជា​សំខាន់។ ប៉ុន្តែ​បើ​អ្នក​យក​អ្វី​មួយ​ចេញ​ពី​អ្វី​ដែល​ខ្ញុំ​នឹង​​និយាយ​នៅ​ទីនេះ ថ្ងៃនេះ វា​មិនមែន​ជា​អ្វី​ដែល​អ្នក​និយាយ​ដែល​សំខាន់​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​ពិត​ជា​សំខាន់​គឺ​មួយ​នេះ​តែ​ម្ដង។ [រូប]

តើ​​ពួកគេ​កំពុង​ឮ​អ្វី នៅពេល​អ្នក​និយាយ? មិនមែន​អ្វី​ដែល​អ្នក​កំពុង​និយាយ​ទេ ប៉ុន្តែ​ជា​អ្វី​ដែល​ពួកគេ​កំពុង​ឮ នៅពេល​អ្នក​កំពុង​និយាយ។ ខ្ញុំ​នឹង​ផ្ដល់​ឲ្យ​គ្រប់គ្នា​ដែល​ចូលរួម​នូវ​ទម្រង់​មួយ ហើយ​ទម្រង់​នោះ​គឺ​មាន​លក្ខណៈ​ដូច​នេះ៖ វា​នឹង​អនុញ្ញាត​ឲ្យ​អ្នក​រៀបចំ​ការគិត​របស់​អ្នក​និង​ដាក់​វា​ទៅ​ក្នុង​ពុម្ពគំរូ​មួយ​ដែល​អនុញ្ញាត​ឲ្យ​អ្នក​ប្រាប់​រឿង​របស់​អ្នក​តាម​វិធី​ដែល​ច្បាស់ ខ្លី​មានន័យ និង​ទាក់ទាញ​ចំណាប់អារម្មណ៍ ផ្អែក​លើ​អ្វី​ដែល​យើង​បាន​ស្វែងយល់​អំពី​ភាសា​ហិរញ្ញវត្ថុ។ របស់​ទីពីរ​ដែល​អ្នក​នឹង​ទទួល​ពី​ទម្រង់​នេះ​គឺ​ថា វា​ត្រូវ​បាន​រចនា​ដើម្បី​អាច​ប្រាប់​រឿង​របស់​អ្នក​ដោយ​គ្មាន​ការផ្លាស់ប្ដូរ — ដដែលៗ ម្ដងហើយ​ម្ដងទៀត។

តើ​អ្នក​ធ្លាប់​បាន​សួរ​ខ្លួនឯង​នូវ​សំណួរ​នេះ​ទេ ហេតុអ្វី​បាន​ជា​ខ្ញុំ​និយាយ​ថា ពេល​នេះ ហើយ​ខ្ញុំ​មិន​បាន​និយាយ​ថា​ពេល​ចុងក្រោយ? នោះ​ពិត​ជា​ល្អ។ ខ្ញុំ​ចង់​ឲ្យ​អ្នក​អាច​ប្រាប់​រឿង​របស់​អ្នក​យ៉ាង​ស្របគ្នា​ដោយ​គ្មាន​ការផ្លាស់ប្ដូរ។ បទបង្ហាញ​នេះ​នៅ​ទីនេះ​ត្រូវ​បាន​រចនា​ដើម្បី​អាច​ឲ្យ​ធ្វើ​ផ្ទាល់មាត់ ឬ​ក៏​ជា​ទម្រង់​នៃ​ឧបករណ៍​ធ្វើ​បទបង្ហាញ។ តើ​មាន​នរណា​ម្នាក់​នៅ​ទីនេះ មាន​ឱកាស​ធ្លាប់​ប្រើ​ឧបករណ៍​ធ្វើ​​បទបង្ហាញ​ដើម្បី​ធ្វើ​ការបង្ហាញ​ដែរឬទេ? អ្នក​មួយ​ចំនួន​តូច​ប្រហែល​ជា​ធ្លាប់។ អ្អ្នក​ខ្លះ​ប្រហែល​ជា​ធ្លាប់។ ល្អ​ណាស់។ វា​ល្អ​គួរសម។ រឿង​មួយ​ដែល​ខ្ញុំ​និយាយ មែន​ហើយ ខ្ញុំ​បាន​បង្វឹក​ក្រុម​ផ្សេងគ្នា​ប្រហែល 50 ក្រុម ជាមួយ​បុគ្គលិក​របស់​ខ្ញុំ​អំពី​ប្រធានបទ​នេះ គ្មាន​អ្វី​ផ្សេង​ក្រៅ​ពី​នេះ​ឡើយ។ ខ្ញុំ​មិន​ធ្វើ​អ្វី​ដែល​វាគ្មិន​អស្ចារ្យ​ផ្សេងទៀត​កំពុង​ធ្វើ​នៅ​ទីនេះ ក្នុង​ថ្ងៃនេះ​ទេ។ យើង​និយាយ​តែ​អំពី​ប្រធានបទ​នៃ​ការធ្វើ​បទបង្ហាញ​អំពី​រឿង​របស់​អ្នក​ជូន​ភ្ញៀវ​ប៉ុណ្ណោះ អញ្ចឹង បើ​អ្នក​ធ្វើ​វា​ផ្ទាល់​មាត់ មាន​តែ​អ្នក​ប៉ុណ្ណោះ​ដែល​គួរ​ហាត់​បង្កើត​បទបង្ហាញ​មួយ។

អ្នក​នឹង​ស្វែងយល់​បាន​ច្រើន​អំពី​ខ្លួន​អ្នក​និង​បាន​ច្រើន​អំពី​ក្រុម​របស់​អ្នក អញ្ចឹង​ហើយ នោះ​ជា​អ្វី​ដែល​យើង​នឹង​ធ្វើ​នៅ​រសៀល​នេះ។ ទម្រង់​នេះ​ត្រូវ​បាន​រចនា​ដើម្បី​អាច​ធ្វើ​បទបង្ហាញ​នេះ​ក្នុង​ពេល 15នាទី, 10នាទី ឬ 1ម៉ោង។ តើ​អ្នក​ប៉ុន្មាន​នាក់​ធ្លាប់​បាន​គិត​ថា​អ្នក​មាន​ពេល 30នាទី ប៉ុន្តែ​អ្នក​បាន​ទទួល​តែ 15នាទី​ប៉ុណ្ណោះ? ឬ​ក៏​អ្នក​បាន​គិត​ថា អ្នក​មាន​ពេល 1​ម៉ោង ហើយ​អ្នក​បាន​ទទួល​តែ 30នាទី​ប៉ុណ្ណោះ? អូខេ។ អញ្ចឹង វា​នឹង​អនុញ្ញាត​ឲ្យ​អ្នក​បំពេញ​វត្ថុ​បំណង​ទាំងនោះ​ណា​មួយ។ សំខាន់​បំផុត​នោះ ខ្ញុំ​នឹង​ចែករំលែក​ជាមួយ​អ្នក​នូវ​សំណួរ​បី​ដែល​ភ្ញៀវ​សក្ដានុពល​ចង់​ដឹង​អំពី​អ្នក​ក្នុង​ធុរកិច្ច​នេះ។ អញ្ចឹង ដោយ​បាន​​និយាយ​ហើយ សូម​ឲ្យ​ខ្ញុំ​ផ្ដល់​ជូន​អ្នក​នូវ​សំណួរ​បី​នៅ​ទីនេះ ក្នុង​ពេល​ឥឡូវ​នេះ ដោយសារ​យើង​នឹង​រៀបចំ​បង្កើត​វា។ ខ្ញុំ​នឹង​ធ្វើ​ជា​ភ្ញៀវ​សក្ដានុពល​នោះ។

នេះ​ជា​សំណួរ​ទី​មួយ៖ តើ​អ្នក​យល់​ពី​ភាពស្មុគ្រស្មាញ​ដែល​កើតឡើង​ជាមួយ​ស្ថានការណ៍​របស់​ខ្ញុំ​ទេ? តើ​អ្នក​ដឹង​ទេ​ថា ខ្ញុំ​មាន​ធុរកិច្ច​ពីរ​ផ្សេងគ្នា ខ្ញុំ​មាន​កូន​ប្រាំមួយ​នាក់ ហើយ​ពួកគេ​ភាគច្រើន​បាន​ចេញ​ពី​មហាវិទ្យាល័យ​ហើយ? ខ្ញុំ​មាន​ចៅ​ប្រាំមួយ​នាក់។ ខ្ញុំ​មាន​នេះ ខ្ញុំ​មាន​នោះ។ ខ្ញុំ​ចង់​ធ្វើ​ឲ្យ​ប្រាកដ​ថា អ្នក​មាន​សមត្ថភាព​គ្រប់គ្រង​ស្ថានការណ៍​របស់​ខ្ញុំ។” នោះ​ជា​សំណួរ​ដំបូង​ដែល​យើង​មាន ដើម្បី​ឲ្យ​ប្រាកដ​ថា យើង​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ភ្ញៀវ​សក្ដានុពល ហើយ​យើង​ត្រូវ​ធ្វើ​វា​តាម​របៀប​នេះ ដូច្នេះ​អ្នក​នឹង​មិន​និយាយ​អំពី​ខ្លួន​អ្នក​ទេ ប៉ុន្តែ​អ្នក​កំពុង​និយាយ​អំពី​ភ្ញៀវ។

នេះ​ជា​សំណួរ​ទី​ពីរ៖ តើ​អ្នក​នឹង​ធ្វើ​ដូចម្ដេច​ជាមួយ​ប្រាក់​របស់​ខ្ញុំ? តើ​អ្នក​អាច​ធ្វើ​ឲ្យ​រឿង​នោះ​កើតឡើង​បាន​ទេ? តើ​អ្នក​អាច​ធ្វើ​នោះ​បាន​ទេ? តើ​អ្នក​អាច​ប្រាកដ​ថា ខ្ញុំ​អាច​យល់​ជា​ប្រចាំ​ពី​អ្វី​ដែល​អ្នក​នឹង​ធ្វើ​ជាមួយ​ប្រាក់​របស់​ខ្ញុំ​ដែរ​ទេ? តើ​អ្នក​នឹង​វិនិយោគ​វា​ដូចម្ដេច? តើ​អ្នក​នឹង​ធ្វើ​ដូចម្ដេច? តើ​អ្នក​អាច​ប្រាប់​ខ្ញុំ​តាម​វិធី​ខ្លី​មានន័យ​ដែរ​ទេ?

ហើយ​សំណួរ​ចុងក្រោយ៖ តើ​សេវា​អ្វី​ផ្សេងទៀត​ដែល​អ្នក​នាំ​មក​ដាក់​លើ​តុ ដែល​អាច​ធ្វើ​ឲ្យ​ខ្ញុំ​ចាប់​អារម្មណ៍ ក្រៅ​ពី​រឿង​វិនិយោគ?

ទាំងនេះ​គឺ​ជា​សំណួរ​បី​ដែល​ភ្ញៀវ​ទាំងឡាយ​សួរ​គ្រប់​ពេល។ បើ​ខ្ញុំ​កំពុង​សម្ភាស​នរណា​ម្នាក់​ក្នុង​សេវា​ហិរញ្ញវត្ថុ​ដើម្បី​ផ្ដល់​ជូន​ពួកគេ​នូវ​ប្រាក់​របស់​ខ្ញុំ ខ្ញុំ​ត្រូវ​ដឹង​រឿង​ទាំងនេះ។ ទី1៖ តើ​ពួកគេ​មាន​សមត្ថភាព​គ្រប់គ្រង​ស្ថានការណ៍​របស់​ខ្ញុំ​បាន​ទេ? ទី2៖ ខ្ញុំ​ចង់​ដឹង​ថា​តើ​អ្វី​ដែល​ពួកគេ​នឹង​ធ្វើ​ជាមួយ​ប្រាក់​របស់​ខ្ញុំ។ អ្នក​ដឹង​ថា​មនុស្ស​ខ្លះ​ចង់​ដឹង​ច្រើន; អ្នក​ខ្លះ​ទៀត​មិន​ចង់​ទេ។ ហើយ​ទី3៖ តើ​សេវា​អ្វី​ទៀត​ដែល​ពួកគេ​ផ្ដល់​ឲ្យ?

អញ្ចឹង ទាំងនេះ​គឺ​ជា​សំណួរ​ចំនួន​បី។ ហើយ​អ្វី​ដែល​យើង​ធ្វើ​គឺ​ចាប់ផ្ដើម​បង្កើត​បទបង្ហាញ​មួយ។ វា​គឺ​ជា​បទបង្ហាញ​សម្មតិកម្ម។ អាច​ប្រាប់​រឿង​របស់​អ្នក​ដោយ​ឆ្លើយ​សំណួរ​ទាំងនេះ។ និយាយ​អញ្ចឹង ក្នុង​សម័យប្រជុំ​បន្ទាប់​របស់​យើង អ្នក​នឹង​ទទួល​សន្លឹក​ក្រដាស​មួយ​ដូច​នេះ ហើយ​អ្នក​នឹង​អនុវត្ត​វា​ជាមួយ​ខ្ញុំ ដោយ​អ្នក​ត្រូវ​ចាប់ផ្ដើម​បំពេញ​ប្រអប់​ទាំងនេះ​ខ្លះ​ជាក់ស្ដែង​តែ​ម្ដង។ [រូប] ខ្ញុំ​មិនមាន​វា​សម្រាប់​សម័យប្រជុំ​នេះ​ទេ ប៉ុន្តែ​ខ្ញុំ​ពិត​ជា​មាន​វា​សម្រាប់​សម័យប្រជុំ​បន្ទាប់។ អញ្ចឹង រឿង​ដំបូង​ដែល​ខ្ញុំ​នឹង​ធ្វើ​គឺ​ឆ្លើយ​សំណួរ​នេះ ព្រោះ​ថា​បើ​ខ្ញុំ​មិន​ឆ្លើយ​សំណួរ​បង្កើត​ជំនឿទុកចិត្ត​នេះ​ទេ ខ្ញុំ​ប្រាកដ​ជា​មាន​បញ្ហា។

រឿង​ដំបូង​ដែល​យើង​នឹង​ធ្វើ​ក្នុង​បទបង្ហាញ​នេះ​គឺ​រួមបញ្ចូល​ជីវប្រវត្តិ​របស់​ក្រុមការងារ​ស្នូល។ [រូប] នឹង​ដាក់​ជីវិប្រវត្តិ​នៅ​ទីនោះ។ តើ​អ្នក​ប៉ុន្មាន​នាក់​ដែល​មាន​ជីវប្រវត្តិ? អូខេ។ តើ​អ្នក​ប៉ុន្មាន​នាក់​ធ្លាប់​បាន​សរសេរ​ជីវប្រវត្តិ​ផ្ទាល់ខ្លួន​របស់​អ្នក? ល្អ​ហើយ។ អញ្ចឹង អ្វី​ដែល​ខ្ញុំ​នឹង​បង្ហាញ​អ្នក​នៅ​រសៀល​នេះ​គឺ​ជា​ជីវប្រវត្តិ​ដែល​មាន​ប្រសិទ្ធភាព​បំផុត ដើម្បី​ប្រើ​ជាមួយ​ភ្ញៀវ ដោយ​ផ្អែក​លើ​ការស្រាវជ្រាវ​របស់​យើង។ យើង​នឹង​និយាយ​អំពី​គំនិត​នេះ​ទាំងស្រុង​ថា​តើ​យើង​អាច​ប្រើ​ជីវប្រវត្តិ​ដូចម្ដេច ហើយ​មែន​ហើយ អ្នក​កំពុង​គិត, មិនអី​ទេ, សូម​ចាំ​បន្តិច។ ខ្ញុំ​នឹង​មិន​ចាប់ផ្ដើម​និយាយ​អំពី​ខ្ញុំ​ទេ ខ្ញុំ​នឹង​បង្ហាញ​ជូន​អ្នក។ ទេៗៗ។ វា​មិនមែន​អំពី​អ្នក​ទេ ប៉ុន្តែ​វា​និយាយ​អំពី​តួនាទី​ដែល​អ្នក​ដើរតួរ​សម្រាប់​ចំណុច​ទាំងនោះ​​នីមួយៗ។

ខ្ញុំ​នឹង​បង្ហាញ​អ្នក​ថា​តើ​យើង​ប្រើ​ជីវប្រវត្តិ​យ៉ាង​មាន​ប្រសិទ្ធភាព​ដូចម្ដេច។ តើ​អ្នក​គិត​ថា ពួកគេ​ទិញ​អ្នក ឬ​ក៏​តើ​អ្នក​គិត​ថា ពួកគេ​ទិញ​ក្រុមហ៊ុន​របស់​ពួកគេ? តើ​អ្នក​ប៉ុន្មាន​នាក់​គិត​ថា ពួកគេ​កំពុង​ទិញ​អ្នក? គ្រប់គ្នា។ មែនហើយ អញ្ចឹង​មែន​ហើយ។ អញ្ចឹង ពួកគេ​ចង់​ដឹង​អំពី​អ្នក។ ពួកគេ​ចង់​ដឹង​ថា​តើ​អ្នក​អាច​ទុកចិត្ត​បាន​ទេ និង​ថា​តើ​វា​មិនមែន​ជា​អ្នក​ដែល​នៅ​ទីនោះ​អួត​ពី​ខ្លួនឯង​ថា​តើ​អ្នក​អស្ចារ្យ​ប៉ុណ្ណា។ ខ្ញុំ​នឹង​បង្ហាញ​អ្នក​ថា​តើ​ត្រូវ​ប្រើ​វា​ដូចម្ដេច ហើយ​ខ្ញុំ​នឹង​បង្ហាញ​អ្នក​អំពី​របៀប​សរសេរ​មួយ ដោយ​ផ្អែក​លើ​ការស្រាវជ្រាវ។ ហើយ​បើ​អ្នក​ធ្លាប់​បាន​ចូលរួម​វគ្គសិក្សា​ណា​មួយ​អំពី​របៀប​សរសេរ​ជីវប្រវត្តិ ខ្ញុំ​ចង់​ឲ្យ​អ្នក​គិត​ម្ដងទៀត។

ចំណុច​ទីពីរ​ដែល​ខ្ញុំ​នឹង​និយាយ​គឺ​ធនធាន​គាំទ្រ។ តើ​អ្នក​អាច​បញ្ជាក់​ឲ្យ​ច្បាស់​ពី​ធនធាន​គាំទ្រ​ដែល​អ្នក​មាន​ទេ ដើម្បី​បង្ហាញ​ថា វា​មាន​ទីជម្រៅ​ខាងក្រោយ​អ្នក? នរណា​នៅ​ពីក្រោយ​អ្នក? តើ​វា​មាន​ទីជម្រៅ​ខាងក្រោយ​អ្នក​ទេ ឬ​ក៏​វា​ត្រឹម​ជា​អ្នក? ហើយ​បើ​វា​ជា​អ្នក ខ្ញុំ​ដឹង​ថា អ្នក​មាន​ធនធាន​ហើយ។

ហើយ​នេះ​ជា​ចំណុច​ទីបី៖ យើង​នឹង​អាច​និយាយ​អំពី​ក្រុមហ៊ុន​ដែល​អ្នក​ពាក់ព័ន្ធ​ជាមួយ​ ព្រមទាំង​ធនធាន​ដែល​ក្រុមហ៊ុន​នោះ​ប្រើ ដោយសារ​ភ្ញៀវ​ពិត​ជា​ចង់​ដឹង​ថា​នរណា​កំពុង​ឃ្លាំ​មើល​លើ​ប្រាក់​នោះ។ ពួកគេ​ចង់​ដឹង​កន្លែង​ដែល​ប្រាក់​នោះ​ទៅ ហើយ​នរណា​កំពុង​ឃ្លាំមើល​វា។ ពួកគេ​ធ្លាប់​បាន​ឮ​ហើយ​អំពី Bernie Madoff។ ពួកគេ​ធ្លាប់​បាន​ឮ​ហើយ​អំពី​រឿង​នេះ។ ជាក់ស្ដែង នេះ​ជា​រឿង​ដ៏​ធំ​មួយ អញ្ចឹង​ក្រុមហ៊ុន​ដែល​អ្នក​ភ្ជាប់​ខ្លួន​អ្នក​ជាមួយ ដែល​ផ្ដល់​នូវ​បទបញ្ជា ដែល​តាម​ឃ្លាំ​មើល​ប្រាក់​យក​ទៅ​វិនិយោគ គឺ​ពិត​ជា​សំខាន់​ណាស់ៗ​ចំពោះ​ពួកគេ និង​ធ្វើ​ឲ្យ​មាន​ភាពខុសប្លែក។ ខ្ញុំ​នឹង​បង្ហាញ​អ្នក​ថា​តើ​ត្រូវ​និយាយ​អំពី​វា​ដូចម្ដេច។ ខ្ញុំ​នឹង​និយាយ​អំពី​ជីវប្រវត្តិ​របស់​ក្រុមការងារ​ស្នូល និង​អ្វី​ដែល​អ្នក​ធ្វើ​សម្រាប់​ពួកគេ។ ខ្ញុំ​នឹង​និយាយ​អំពី​ធនធាន​គាំទ្រ និង​អ្វី​ដែល​ពួកគេ​ធ្វើ​សម្រាប់​ភ្ញៀវ។ រួច​ហើយ​យើង​នឹង​និយាយ​ថា​តើ​វា​មាន​ន័យ​ដូចម្ដេច​ក្នុង​ការ​ក្លាយ​ជា​ភ្ញៀវ​នៃ​ក្រុមហ៊ុន​របស់​អ្នក​និង​ស្ថាប័ន​របស់​អ្នក។

ខ្ញុំ​នឹង​បង្ហាញ​អ្នក​អំពី​របៀប​ធ្វើ​វា​នៅ​រសៀល​នេះ។ សំណួរ​ទីពីរ​គឺ តើ​អ្នក​នឹង​ធ្វើ​អ្វី​ខ្លះ​ជាមួយ​ប្រាក់​របស់​យើង? អូខេ។ អញ្ចឹង ខ្ញុំ​នឹង​ឲ្យ​អ្នក​ធ្វើ​រឿង​បី​យ៉ាង​ក្នុង​ពេល​ឥឡូវ​នេះ​តែ​ម្ដង។ ទី1 ខ្ញុំ​នឹង​ឲ្យ​អ្នក​និយាយ​អំពី​ដំណើរការ​វិនិយោគ។ តើ​អ្វី​ជា​ដំណើរការ​វិនិយោគ​របស់​អ្នក? តើ​អ្នក​មាន​មួយ​ទេ? បើ​អ្នក​កំពុង​លក់​សង្គហធន (Mutual Funds) ឬ ETFs ឬ​ក៏​អ្វី​ក៏​ដោយ តើ​អ្នក​មាន​ដំណើរការ​វិនិយោគ​មួយ​ទេ? បើ​ខ្ញុំ​នឹង​ក្លាយ​ជា​ភ្ញៀវ​របស់​អ្នក​និង​ផ្ដល់​ប្រាក់​របស់​ខ្ញុំ​ឲ្យ​អ្នក — អញ្ចឹង ខ្ញុំ​នឹង​បង្ហាញ​អ្នក​នូវ​វិធី​មួយ​ក្នុង​ការ​ធ្វើ​វា។ សាមញ្ញ​និង​ងាយស្រួល​ណាស់ តើខ្ញុំ​នឹង​ប្រាប់​ពី​ដំណើរការ​វិនិយោគ​ដូចម្ដេច? ទី2 តើ​អ្នក​មាន​ទស្សនវិជ្ជា​នៃ​ការវិនិយោគ​ទេ? អញ្ចឹង នៅពេល​វា​ពាក់ព័ន្ធ​នឹង​ការគ្រប់គ្រង​ប្រាក់​របស់​ខ្ញុំ តើ​អ្នក​ជឿជាក់​លើ​អ្វី? តើ​អ្វី​ជា​គោលការណ៍​ដែល​អ្នក​ប្រកាន់​យក? នៅពេល​អ្នក​វិនិយោគ​ប្រាក់​របស់​ខ្ញុំ តើ​អ្វី​ជា​រឿង​ដែល​អ្នក​ជឿជាក់​លើ ដែល​អ្នក​អាច​ប្រាប់​ខ្ញុំ​អំពី​វា? រួច​ហើយ​រឿង​ទី3 ដែល​ខ្ញុំ​នឹង​ធ្វើ​នៅ​ទីនេះ​គឺ​ឲ្យ​អ្នក​ចែករំលែក​ករណី​សិក្សា​មួយ​ជាមួយ​ភ្ញៀវ។ ហើយ​ជាមួយ​ករណី​សិក្សា​នោះ ខ្ញុំ​ចង់​ឃើញ​ថា​តើ​អ្នក​កំពុង​ដោះស្រាយ​ជាមួយ​មនុស្ស​ដូចជា​ខ្ញុំ​បាន​ទេ។ តើ​អ្នក​ធ្លាប់​បាន​ដាក់​ពួកវា​ចូលគ្នា​ក្នុង​ករណី​សិក្សា​មួយ​ទេ? តើ​អ្នក​ធ្លាប់​បាន​ធ្វើ​ករណី​សិក្សា​មួយ​ពីមុន​ទេ?

ខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​របៀប​ដាក់​ពួកវា​ចូលគ្នា​យ៉ាង​រហ័ស ងាយស្រួល ខ្លី​ច្បាស់ ទៅ​ក្នុង​ករណី​សិក្សា​ដែល​មាន​ប្រសិទ្ធភាព​មួយ ដែល​អ្នក​អាច​ចែករំលែក​ជាមួយ​ភ្ញៀវ​ដោយ​ផ្ទាល់​មាត់។ ជា​បឋម ខ្ញុំ​នឹង​និយាយ​ឲ្យ​ប្រាកដ​ថា ពួកគេ​ដឹង​ថា​ខ្ញុំ​មាន​សមត្ថភាព​ដោយ​និយាយ​អំពី​ជីវិប្រវត្តិ បុគ្គលិក​គាំទ្រ ក្រុមហ៊ុន​ដែល​ខ្ញុំ​កំពុង​ពាក់ព័ន្ធ​ជាមួយ។ បន្ទាប់​មក ខ្ញុំ​នឹង​និយាយ​អំពី​ដំណើរការ​នៃ​ការវិនិយោគ​កម្រិត​ខ្ពស់​និង​ទស្សនវិជ្ជា​នៃ​ការវិនិយោគ។ រួច​ហើយ​ខ្ញុំ​នឹង​ចែករំលែក​ករណី​សិក្សា​មួយ​ដើម្បី​បង្ហាញ​ពួកគេ​ថា​តើ​វា​ទាំងអស់​ចង​ជាមួយ​គ្នា​ដូចម្ដេច ថា​តើ​វា​ទាំងអស់​ដំណើរការ​ដូចម្ដេច។ ឥឡូវ អ្នក​អាច​និយាយ​ថា “អា​អូន មាន​ការងារ​ច្រើន​ណាស់។” តើ​ខ្ញុំ​អាច​និយាយ​ពី​រឿង​នេះ​បាន​ទេ? ចាំ​ពី Robin Williams ទេ? នោះ​ជា​មូលហេតុ​ដែល​ខ្ញុំ​បើក​សម័យប្រជុំ​នេះ​ជាមួយ Robin Williams ពីព្រោះ​អ្នក​ឃើញ​ទេ Williams បាន​ចំណាយ​ពេល​គិត​គ្រប់​វេលា ដូច​យើង​ត្រូវ​ធ្វើ​ដែរ។

យើង​មិន​ចាំបាច់​ធ្វើ​វា​ពីរដង​ក្នុង​មួយ​សប្ដាហ៍​ទេ ក្នុង​ពេល​ប្រាំ​ឆ្នាំ​បន្ទាប់។ អ្នក​ធ្វើ​ការគិត​ម្ដង​ពី​អ្វី​ដែល​អ្នក​ចង់​និយាយ។ កត់​វា​ទុក ហើយ​អ្នក​នឹង​មាន​វា​ពេញ​មួយ​ជីវិត។

យើង​បាន​រៀបចំ​ការគិត​របស់​អ្នក​អំពី​ការប្រាប់​រឿង​របស់​អ្នក​ក្នុង​លក្ខណៈ​ច្បាស់ ខ្លី​មាន​ន័យ និង​ទាក់ទាញ​ចំណាប់អារម្មណ៍។ អ្នក​ធ្វើការ​ខ្លាំង​ណាស់​ដើម្បី​នាំ​មនុស្ស​មក​កាន់​តុ​ពិភាក្សា ហើយ​នៅពេល​ពួកគេ​បង្ហាញ​ខ្លួន ហើយ​អ្នក​បង្ហាញ​ខ្លួន​ដែរ ខ្ញុំ​ចង់​ឲ្យ​អ្នក​ក្លាយ​ជា​អ្នកទំនាក់ទំនង​ល្អបំផុត​ដែល​អ្នក​អាច​ធ្វើ​​បាន​លើ​ប្រធានបទ​ជាក់លាក់​នេះ។ អូខេ។ អញ្ចឹង សំណួរ​ទី1 សំណួរ​ទី2 ហើយ​នេះ​ជា​សំណួរ​ទី​បី៖ តើ​សេវា​អ្វី​ផ្សេងទៀត​ដែល​ខ្ញុំ​អាច​រំពឹង​បន្ថែម​លើ​សមាសភាព​វិនិយោគ? មាន​អ្វី​ផ្សេងទៀត​នៅ​ទីនោះ? ហើយ​ខ្ញុំ​ចង់​និយាយ​ថា ក្នុង​ពិភព​នេះ វា​ប្រហែល​ជា​ទិដ្ឋភាព​សំខាន់​បំផុត​មួយ​ដែល​យើង​ត្រូវ​ចាប់អារម្មណ៍ ត្រូវ​គិត​ពិចារណា ដែល​ត្រូវ​និយាយ​អំពី​សេវា​ទាំងនេះ។

រឿង​មួយ​ដែល​យើង​បាន​ធ្វើ​គឺ​ស្រាវជ្រាវ​ទិដ្ឋភាព​ទូទៅ​លើ​សេវា​ហិរញ្ញវត្ថុ។ យើង​បាន​រកឃើញ​ថា​មាន​សេវា​ចំនួន 75 ដែល​អ្នកប្រឹក្សា​ហិរញ្ញវត្ថុ​នៅ​សហរដ្ឋ​អាមេរិក​ផ្ដល់​ជូន​ភ្ញៀវ​របស់​ពួកគេ — 75! តើ​អ្នក​កំពុង​និយាយ​ថា ក្នុង​ពិភពលោក​នេះ ទាំងអស់​មាន​តែ 75 ទេ? មែន​ហើយ នេះ​ជា​អ្វី​ដែល​អ្នក​ធ្វើ៖ អ្នក​នឹង​ត្រូវ​បំបែក​វា​ទៅ​ជា​បី​ប្រភេទ។ តើ​អ្នក​មាន​កត់សម្គាល់​ថា យើង​និយាយ​អ្វី​ក៏​បី​ដែរ មែនទេ?​ មែន​ហើយ បើ​អ្នក​ជា​អ្នកធ្វើបទបង្ហាញ​ល្អ អ្នក​នឹង​ដឹង​ថា​បី​ពិត​ជា​សំខាន់​ក្នុង​នាម​ជា​វាគ្មិន និង​របៀប​ដែល​អ្នក​និយាយ ព្រមទាំង​ថា​តើ​អ្នក​ស្ថាបនា​បទបង្ហាញ​ដូចម្ដេច។ អញ្ចឹង ខ្ញុំ​បាន​បំបែក​សេវា​របស់​អ្នក, សន្ទនា​អំពី​សេវា​របស់​អ្នក ទៅ​ជា​បី​ផ្នែក​នេះ។ ទី​មួយ​ដែល​យើង​នឹង​និយាយ​គឺ សេវា​ហិរញ្ញវត្ថុ​ដែល​មិន​ពាក់ព័ន្ធ​នឹង​ការវិនិយោគ ហើយ​ខ្ញុំ​នឹង​លើក​ឧទាហរណ៍​ខ្លះ​ប្រាប់​អ្នក។

រួច​ហើយ ប្រភេទ​បន្ទាប់​ដែល​យើង​នឹង​និយាយ​គឺ ការផ្ទេរ​ទ្រព្យ​និង​ការបរិច្ចាគ​សប្បុរសធម៌។ តើ​អ្នក​មាន​ជម្រើស​ដើម្បី​ផ្ដល់​សេវា​នេះ​តាមរយៈ​ក្រុមហ៊ុន​របស់​អ្នក ឬ​ក៏​តាមរយៈ​នរណា​ម្នាក់​ដែល​អ្នក​ធ្លាប់​ស្គាល់​ដែរ​ទេ? យើង​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា ភ្ញៀវ​ដឹង​ថា សេវា​នេះ​មាន​ចំពោះ​ពួកគេ។ បន្ទាប់​មក មួយ​ចុងក្រោយ​ដែល​យើង​និយាយ​អំពី​វា​គឺ​អ្វី​ដែល​យើង​ហៅ​ថា “សេវា​គេហបាល” (Concierge Services)។ ពួកវា​គឺ​ជា​សេវា​ដែល​ជា​ប្រភេទ​ម្ដងម្កាល។ យើង​ធ្វើការ​ជាមួយ​ក្រុមការងារ​ធំ​ណាស់​ដែល​ផ្ដល់​នូវ​សេវា​បណ្ដើរ​ឆ្កែ បើ​អ្នក​អាច​ជឿ​ថា​មាន​ករណី​នេះ។ ពួកគេ​ធ្វើ​ដំណើរ​ឯកជន​គ្រប់​បែប​ដែល​មាន​តម្លៃ​ខ្ពស់ៗ​ណាស់ ប៉ុន្តែ​ផ្នែក​ចុងក្រោយ​នេះ​គឺ​ពិត​ជា​សម្រាប់​សេវា​គេហបាល និង​របៀប​ប្រតិបត្តិការ។

យើង​មាន​ដូចនេះ។ អ្វី​ដែល​ខ្ញុំ​នឹង​បញ្ចប់​នៅ​ទីនេះ ដូច​ដែល​អ្នក​អាច​ឃើញ​លើ​អេក្រង់ គឺ​មាន​ប្រអប់​ចំនួន​ប្រាំបួន។ [រូប] នេះ​ជា​អ្វី​ដែល​ខ្ញុំ​ហៅ​ថា​ប្រអប់​ប្រាំបួន។ វា​បង្កើត​លំហូរ​នៃ​បទបង្ហាញ​របស់​ខ្ញុំ។ វា​នឹង​ជួយ បើ​ខ្ញុំ​កំពុង​នៅ​ក្នុង​ក្លឹប​មួយ ឬ​នៅ​ក្នុង​ព្រឹត្តិការណ៍​សប្បុរសធម៌ ឬ​ក៏​អ្វី​មួយ ហើយ​នរណា​ម្នាក់​និយាយ​មក​កាន់​ខ្ញុំ “សូម​ប្រាប់​ខ្ញុំ​អំពី​ក្រុម​របស់​អ្នក​មើល” ឬ​ក៏​អ្នក​មាន​សំណួរ​ស្រាវជ្រាវ​ខ្លះ។ មែនហើយ យើង​នៅតែ​ធ្វើ​កិច្ចការ​ស្រាវជ្រាវ​របស់​យើង​ជាមួយ​ភ្ញៀវ​ដដែល។ អ្វី​ដែល​ខ្ញុំ​កំពុង​និយាយ​នៅ​ទីនេះ​គឺ​ការឆ្លើយតប​របស់​យើង នៅពេល​ពួកគេ​និយាយ​ថា “អញ្ចឹង សូម​ប្រាប់​ខ្ញុំ​អំពី​ក្រុមហ៊ុន​របស់​អ្នកចុះ។” ខ្ញុំ​ដឹង​ថា រឿង​ទីមួយ​ដែល​ខ្ញុំ​នឹង​ត្រូវ​ធ្វើ​គឺ​បង្ហាញ​សមត្ថភាព​ដែល​ខ្ញុំ​អាច​គ្រប់គ្រង​ស្ថានការណ៍​របស់​ពួកគេ។ ខ្ញុំ​នឹង​និយាយ​អំពី​តួនាទី​របស់​ខ្ញុំ។ ខ្ញុំ​នឹង​និយាយ​អំពី​បុគ្គលិក​គាំទ្រ​ដែល​យើង​មាន។

ខ្ញុំ​នឹង​និយាយ​អំពី​អ្វី​ដែល​វា​មានន័យ​ចំពោះ​ពួកគេ​ក្នុង​ការ​ក្លាយ​ជា​ភ្ញៀវ​របស់​ក្រុមហ៊ុន​ខ្ញុំ។ រឿង​ទីពីរ​ដែល​ខ្ញុំ​នឹង​ធ្វើ​គឺ​ត្រូវ​ពន្យល់​ពី​អ្វី​ដែល​ខ្ញុំ​នឹង​ធ្វើ​ជាមួយ​ប្រាក់​របស់​ពួកគេ អញ្ចឹង​ពួកគេ​មាន​ការយល់ដឹង​ច្បាស់​មួយ។ ខ្ញុំ​នឹង​និយាយ​អំពី​ទស្សនវិជ្ជា​នៃ​ដំណើរការ​នេះ ហើយ​ខ្ញុំ​នឹង​ចែករំលែក​ករណី​សិក្សា​មួយ។ មែន​ហើយ អ្នក​មិន​ត្រូវ​ធ្វើ​រឿង​ទាំងអស់​នេះ​ក្នុង​ពេល​តែមួយ​ទេ ហើយ​នេះ​មិនមែន​ជា​សន្ទនា​តែ​ឯង​ដែរ ពីព្រោះ​អ្នក​នឹង​ត្រូវ​ពិនិត្យ បន្ទាប់​ពី​និយាយ​អំពី​ចំណុច​នីមួយៗ។ តើ​នោះ​ច្បាស់​ទេ? តើ​អ្នក​មាន​សំណួរ​អ្វី​ទេ? វា​គួរ​មាន​លក្ខណៈ​សន្ទនា​ជាជាង​ការធ្វើ​វា​ជា​បទបង្ហាញ​មួយ។

បន្ទាប់​មក ខ្ញុំ​នឹង​និយាយ​អំពី​សេវា​ផ្សេងទៀត។ ឥឡូវ នៅពេល​ខ្ញុំ​បាន​រៀបចំ​ឲ្យ​អ្នក​ធ្វើ​ដូចនេះ​រួច​ហើយ ស្រាប់​តែ​អ្នក​ស្ថិតនៅ​ជាមួយ​នរណា​ម្នាក់​ដែល​និយាយ​ថា “ល្អ​ហើយ បើ​ខ្ញុំ​ផ្ដល់​ឲ្យ​អ្នក​នូវ​ប្រាក់ 5ម៉ឺន​ដុល្លារ ឬ 10ម៉ឺន​ដុល្លារ ឬ​ក៏​1លាន​ដុល្លារ សូម​ប្រាប់​ខ្ញុំ​ពី​អ្វី​ដែល​អ្នក​នឹង​ធ្វើ” នោះ​អ្នក​នឹង​ដឹង​ភ្លាមៗ​ថា​ត្រូវ​ទៅ​បន្ទាត់​លេខ​2 ហើយ​និយាយ​ថា “មិនអីទេ សូម​ឲ្យ​ខ្ញុំ​ពន្យល់​ថា​តើ​ដំណើរការ​វិនិយោគ​ប្រព្រឹត្ត​ទៅ​ដូចម្ដេច” ហើយ​ខ្ញុំ​ពន្យល់​ពី​ដំណើរការ​នោះ។ [រូប]

រួច​ហើយ ខ្ញុំ​នឹង​ពន្យល់​ពី​ការវិនិយោគ, ទស្សនវិជ្ជា​របស់​យើង។ បន្ទាប់​មក ខ្ញុំ​នឹង​ចែករំលែក​ករណី​សិក្សា​មួយ​អំពី​របៀប​ដែល​យើង​ជួយ​ឲ្យ​ភ្ញៀវ​ចូលចិត្ត​ពួកវា។ ឬ​ក៏​បើ​នរណា​ម្នាក់​និយាយ​ថា “មិនអីទេ សូម​ប្រាប់​ខ្ញុំ​អំពី​ស្ថាប័ន​របស់​អ្នក” ខ្ញុំ​ដឹង​ថា ខ្ញុំ​នឹង​ចូលទៅ​បន្ទាត់​លេខ 1 ភ្លាមៗ។ [រូប] ខ្ញុំ​នឹង​និយាយ​អំពី​សមាជិក​ក្រុមការងារ​សំខាន់ៗ​ដែល​ជា​ផ្នែក​មួយ​នៃ​ក្រុមហ៊ុន​ខ្ញុំ។ ខ្ញុំ​នឹង​និយាយ​អំពី​បុគ្គលិក​គាំទ្រ​ដែល​យើង​មាន ដើម្បី​បំពេញ​តម្រូវការ​របស់​ពួកគេ ដែល​​នឹង​ទៅ​ដោះស្រាយ​ជាមួយ​ពួកគេ​ជា​បន្តបន្ទាប់។ រួច​ហើយ ខ្ញុំ​នឹង​អាច​និយាយ​អំពី​ក្រុមហ៊ុន​របស់​ខ្ញុំ។ ចំណុច​ត្រង់​នេះ​គឺ​ថា ខ្ញុំ​អាច​លេង​មួយ​សប្បាយ។ ខ្ញុំ​អាច​ប្រាប់​ពី​អ្វីៗ​ទាំងអស់​នេះ ពីព្រោះ​ខ្ញុំ​បាន​រៀបចំ​ហើយ។ ខ្ញុំ​បាន​គិត​រឿង​ទាំងអស់​នេះ​អស់​ហើយ។

អញ្ចឹង នៅពេល​កម្មវិធី​នេះ​មក​ដល់ យើង​ដឹង​ភ្លាម មែន​ហើយ យើង​ហៅ​កម្មវិធី​នេះ​ថា “ពេល​សម្ដែង” ពីព្រោះ​ដូច​នឹង Robin Williams ដែរ ពេល​មាន​ការសម្ដែង​មួយ ហើយ​នៅពេល​ការសម្ដែង​មក​ដល់ គាត់​នឹង​ចាប់ផ្ដើម​ភ្លាម​តែ​ម្ដង។ មែន​ហើយ នៅពេល​មាន​ការសម្ដែង​មួយ​សម្រាប់​អ្នក ប៉ុន្តែ​អ្នក​ខំប្រឹង​ធ្វើការ​ខ្លាំងពេក ខុស​ពី​អ្វី​ដែល​មាន​ក្នុង​បទបង្ហាញ​នេះ។ ជា​ញយដង វា​មាន​ភាពច្របូកច្របល់​ណាស់។ តើ​ខ្ញុំ​អាច​រៀបចំ​គំនិត​របស់​ខ្ញុំ​ដោយ​របៀប​ណា? យើង​មាន​ស្លាយដ៍​ខុសៗគ្នា​ជាច្រើន។ យើង​អាច​ដាក់​គំនិត​ខុសៗគ្នា​ជាច្រើន​ចូល​ក្នុង​នោះ។ មាន​គំនិត​ផ្សេងៗ​គ្នា​ជាច្រើន​ដែល​យើង​អាច​មាន​នៅ​ទីនេះ។ អ្វី​ទាំងអស់​ដែល​យើង​កំពុង​ធ្វើ​គឺ​រៀបចំ​គំនិត​របស់​អ្នក​និង​ការគិត​របស់​អ្នក​ទៅ​ក្នុង​ផ្នែក​ផ្សេងគ្នា​ចំនួន​ប្រាំបួន​នេះ។ យើង​ដាក់​ស្លាក​ឲ្យ​ពួកវា ហើយ​ខ្ញុំ​នឹង​ផ្ដល់​ជូន​អ្នក​នូវ​ទម្រង់​មួយ​ដើម្បី​ប្រាប់​រឿង​របស់​អ្នក​តាម​វិធី​ដែល​ច្បាស់ ខ្លី​មានន័យ និង​ទាក់ទាញ​ចំណាប់​អារម្មណ៍។

ខ្ញុំ​នឹង​បិទ​បាឋកថា​នេះ ដោយ​និយាយ​បន្តិច​អំពី​រឿង​នេះ។ តើ​យើង​នឹង​ត្រូវ​ដាក់​វា​ចូលគ្នា​យ៉ាង​ម៉េច ពីព្រោះ​វា​ពិត​ជា​សំខាន់? ខ្ញុំ​នឹង​និយាយ​អំពី​រឿង​នេះ​ច្រើន​ក្នុង​សម័យប្រជុំ​ពេល​រសៀល​របស់​យើង។ ជានិច្ចកាល យើង​ចង់​ឲ្យ​មាន​ការបើក​មួយ; យើង​មិនមែន​ចាប់ផ្ដើម​ភ្លាម ចូល​ធ្វើ​បទបង្ហាញ​របស់​យើង​ភ្លាម​នោះ​ទេ។ យើង​មាន​អ្វី​ដែល​ហៅ​ថា “Client-Centered Opener” (ការបើក​ផ្ដោត​លើ​ភ្ញៀវ)។ អ្វី​ដែល​យើង​និយាយ​ក្នុង​ពេល 60វិនាទី​ដំបូង​នៃ​បទបង្ហាញ​របស់​យើង គឺ​ជា​ផ្នែក​ដែល​សំខាន់​បំផុត​នៃ​បទបង្ហាញ​នោះ។ តើ​អ្នក​ធ្វើ​ឲ្យ​ពួកគេ​គេងលក់ ឬ​ក៏​អ្នក​អាច​ទាក់ទាញ​ចំណាប់អារម្មណ៍​របស់​ពួកគេ? ផ្អែក​លើ​ការស្រាវជ្រាវ​របស់​យើង ខ្ញុំ​ចង់​ចែករំលែក​វិធី​មួយ​ដែល​យើង​បាន​រកឃើញ​​ថា​ជា​វិធី​មួយ​អំពី​របៀប​បើក​សន្ទនា​ពិត​ប្រាកដ។ រួច​ហើយ ខ្ញុំ​នឹង​ចូល​ទៅ​តួសេចក្ដី​នៃ​ការងារ​របស់​ខ្ញុំ​តែ​ម្ដង។ ខ្ញុំ​នឹង​និយាយ​អំពី​សំណួរទី 1, 2 និង 3 បន្ទាប់​មក អ្វី​ដែល​សំខាន់​បំផុត ដូច​អ្នក​អាច​ឃើញ​ពី​ខាងក្រោម​នេះ​គឺ​ខ្ញុំ​មាន Benefit-Base Close (ការបិទ​ផ្អែក​លើ​ផលប្រយោជន៍)។ [រូប]

តើ​អ្នក​ប៉ុន្មាន​នាក់​ចូលចិត្ត​ការបិទ? ខ្ញុំ​នឹង​បង្ហាញ​អ្នក​ក្នុង​សម័យប្រជុំ​របស់​យើង​នា​ពេល​រសៀល​អំពី​របៀប​ដាក់​បញ្ចូល​គ្នា​សម្រាប់ Benefit-Base Close។ ខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ប្រដាប់មួល។ ខ្ញុំ​នឹង​បង្ហាញ​អ្នក​ពី​ជម្រៅ​នៃ​ធនធាន។ ស្លាយដ៍​នេះ​បង្ហាញ​ថា ខ្ញុំ​ចង់​ឲ្យ​អ្នក​អាច​ធ្វើ​បទបង្ហាញ​នេះ​ទាំងមូល​ដោយ​ផ្ទាល់​មាត់។ [រូប] អញ្ចឹង អ្នក​ប្រហែល​ជា​មិន​ចាំបាច់​ប្រើ​ឧបករណ៍​ធ្វើ​បទបង្ហាញ​ទេ។ មនុស្ស​ភាគច្រើន​មិន​ប្រើ​ឧបករណ៍​ធ្វើ​បទបង្ហាញ​ទេ។ វា​មាន​ប្រយោជន៍​ក្នុង​ការ​ស្វែងយល់​តាមរយៈ​ឧបករណ៍​ធ្វើ​បទបង្ហាញ​សម្មតិកម្ម​នោះ និង​បង្កើត​ការចងចាំ​ក្នុង​ចិត្ត​របស់​ពួកគេ មែន​ទេ? ប៉ុន្តែ អ្នក​គួរ​អាច​ធ្វើ​វា​ដោយ​ផ្ទាល់មាត់។

នៅពេល​ខ្ញុំ​ណែនាំ​ក្រុមការងារ​រួច ខ្ញុំ​អាច​ធ្វើ​បទបង្ហាញ​ជាក់ស្ដែង។ ខ្ញុំ​អាច​ធ្វើ​វា​សម្រាប់​ពួកគេ ដោយសារ​ខ្ញុំ​ដឹង​ពី​ចំណុច​និយាយ​របស់​ពួកគេ​ក្នុង​ផ្នែក​ផ្សេងៗគ្នា​ទាំងបី​នេះ។ អញ្ចឹង អ្វី​នឹង​យក​ទៅ​ដាក់​ភ្នាល់? ជា​រឿង​សំខាន់​ពិត​ប្រាកដ។ អ្វី​ដែល​យក​ទៅ​ដាក់​ភ្នាល់​គឺ​ម៉ាក​របស់​អ្នក, របៀប​ដែល​អ្នក​ប្រាស្រ័យ​ទាក់ទង​ជាមួយ​ភ្ញៀវ​ទាំងនោះ ហើយ​ខ្ញុំ​ចង់​ឲ្យ​ប្រាកដ​ថា ក្នុង​ពេល​នោះ នៅពេល​អ្នក​និយាយ​អំពី​ស្ថាប័ន​របស់​អ្នក ក្រុមហ៊ុន​របស់​អ្នក នោះ​នៅ​ទីបញ្ចប់ អ្នក​នឹង​រកឃើញ​វិធី​មួយ​ដែល​ច្បាស់ ខ្លី​មាន​ន័យ និង​ទាក់ទាញ​ចំណាប់អារម្មណ៍។ អញ្ចឹង សូម​ចូលរួម​ជាមួយ​ខ្ញុំ​បន្តទៀត ហើយ​យើង​នឹង​ចូល​កាន់តែ​ជ្រៅ​ច្រើន​អំពី​ប្រធានបទ​​ទាំងនេះ។