Log in to access resources reserved for MDRT members.

  • Resources
  • >
  • អតិថិជននិងអ្នកផ្តល់យោបល់គួរតែសួរសំណួរទៅវិញទៅមកចំនួន 4

ឧសភា 14 2020

READ 00:00:27

អតិថិជននិងអ្នកផ្តល់យោបល់គួរតែសួរសំណួរទៅវិញទៅមកចំនួន 4

ប្រាប់អតិថិជនអំពីហេតុ​ផល​ដែលពួកគេគួរតែស្វែងរកអ្នកផ្តល់ប្រឹក្សាយោបល់។

James Anthony Savage មានទំនុកចិត្តលើភាពស្ងៀមស្ងាត់។ នៅអំឡុងពេលកិច្ចប្រជុំលើកដំបូងរបស់លោកជាមួយអតិថិជន លោកស្នើសុំពួកគេកំណត់សំណួរចំនួនបួនដែលពួកគេចង់សួរអ្នកផ្តល់ប្រឹក្សាយោបល់អំពីហិរញ្ញវត្ថុ។ លោកសរសេរលេខមួយដល់លេខបួននៅលើក្រដាសមួយសន្លឹក ដើម្បីឱ្យពួកគេបំពេញ។ បន្ទាប់មកគាត់នៅស្ងៀមស្ងាត់។

“វា​អស្ចារ្យ; អ្នកដឹងទេ នៅខណៈពេលនោះ អ្នក​ដឹង​ថាតើពួកគេមានការឆ្លើយតបនឹងអ្វីមួយភ្លាមៗដោយ​មិន​ពិចារណា ឬពួកគេធ្វើអ្វីតាមវិធីសាស្រ្ត” សមាជិក MDRT រយៈពេលប្រាំបីឆ្នាំ មកពី Calgary, Alberta ប្រទេសកាណាដា បាន​មាន​ប្រសាសន៍។ អតិថិជនតែងតែសួរសំណួរអំពីប្រវត្តិរបស់ Savage និងរបៀបដែលលោកទទួលបានប្រាក់ខែ។ បន្ទាប់ពីលោកឆ្លើយសំណួររបស់អតិថិជន លោកសួរថាតើវាមិនអីទេឬ បើលោកបន្ថែមសំណួរបួនទៀត ដែលពួកគេគួរតែសួរខ្លួនឯង មុនពេលធ្វើការជាមួយអ្នកផ្តល់ប្រឹក្សាយោបល់ម្នាក់៖

1. តើអ្នកចូលចិត្តបុគ្គលនេះឬទេ?

 Savage បាននិយាយថានេះជាចំណុចសំខាន់ដែលគួរឱ្យចាប់អារម្មណ៍ ដោយ​ហេតុថា​ចំពោះសំណួរដែលសួរជាញឹកញាប់នោះ ចម្លើយគឺកើត​ចេញមក​ពី​ការ​ស្មានក្នុង​​ចិត្ត។​

2. តើអ្នកជឿទុកចិត្តគ្នា​ទៅវិញទៅមកឬទេ?

Savage ឆ្លើយថា វាត្រូវការចំណាយពេលយូរជាងនេះបន្តិច ដើម្បីកំណត់ពីបញ្ហានេះ។ លោកសួរអតិថិជន ថាតើពួកគេមានមនុស្សដែលពួកគេមិនទុកចិត្ត ឬទេបន្ទាប់មកលោកសួរថាតើពួកគេមាន​មនុស្សដែលពួក​គេមានទំនុកចិត្ត ប៉ុន្តែមិនចូលចិត្តឬទេ។ ការណ៍នេះជួយដាំគ្រាប់ពូជប្រភេទបុគ្គលដែលពួកគេចង់ចាត់ចែងហិរញ្ញវត្ថុរបស់ពួកគេ។

3. តើពួកគេមានសមត្ថភាពឬទេ?

ក្រៅពីជំនាញវិជ្ជាជីវៈ សំណួរនេះក៏សួរផងដែរ ថាតើអ្នកផ្តល់ប្រឹក្សាយោបល់អាចអប់រំអ្នកតាមរបៀបដែលអ្នកចង់ទទួលបានការអប់រំឬទេ។ ចំណេះដឹងមានប្រយោជន៍លុះត្រាតែអ្នកស្តាប់អាចទទួលយកវាបាន។ លោកតែងតែស្នើសុំអតិថិជន គិតអំពីគ្រូដែលពួកគេចូលចិត្ត។ តាមធម្មតាមនុស្សទាំងនេះ ច្រើនតែធ្វើឱ្យមានការចាប់អារម្មណ៍ ដោយសារតែរបៀបដែលពួកគេប្រាស្រ័យទាក់ទងព័ត៌មាន។

4. តើវាជាស្ថានភាពឈ្នះឈ្នះឬទេ?

ការណ៍នេះទទួលស្គាល់ថា អតិថិជនត្រូវការមើលឃើញលទ្ធផលជាវិជ្ជមានពីទំនាក់ទំនង ហើយអ្នកទីប្រឹក្សាយោល់ចាំបាច់ត្រូវរកប្រាក់សម្រាប់ការងាររបស់ពួកគេ។

បន្ទាប់ពីនេះ Savage កត់សម្គាល់ថានៅអំឡុងពេលកិច្ចប្រជុំ លោកសាកសួរខ្លួនឯងនូវសំណួរទាំងនោះ អំពីអតិថិជន។

បន្ទាប់មក ជាថ្មីម្តងទៀតលោកនៅស្ងៀមស្ងាត់។

“វាផ្តល់ជូនខ្ញុំនូវការអនុញ្ញាត ហើយវាកម្រណាស់បើខ្ញុំធ្លាប់ចង់ដេញចោលអតិថិជន" លោកប្រាប់​ដោយ​រំលឹក​ឡើង​វិញនៅពេលលោកបានដេញចោលអតិថិជនជាន់ខ្ពស់របស់លោក ដោយសារតែលោកមិនចូលចិត្តអាកប្បកិរិយារបស់គាត់ និងមិនទុកចិត្តគាត់។ “លុយធ្វើឱ្យជីវិតកាន់តែងាយស្រួល ប៉ុន្តែលុយមិនមែនមានអ្វីៗទាំងអស់នោះទេ។ ភាពស្មោះត្រង់របស់ខ្ញុំ គឺជាចំណុចសំខាន់ជាងក្រដាសប្រាក់ដុល្លារទៅទៀត។

វាដំណើរការតាមវិធីផ្សេងទៀតផដងដែរ; អតិថិជនម្នាក់បានប្រាប់ Savage ថាលោកជឿទុកចិត្តគាត់ ប៉ុន្តែគាត់មិនចូលចិត្តគាត់សមល្មម ដើម្បីធ្វើការជាមួយគ្នាឡើយ។ “វាមានការឈឺចាប់ខ្លាំងណាស់នៅពេលដឹងរឿងនោះ  វាពិតជាល្អដែលដឹងរឿងនោះព្រោះខ្ញុំមិនចាំបាច់ដេញតាមទាក់ទងមនុស្សនោះទេ។ តាមវិធីនោះ យើងទាំងពីរអាចបន្តការងាររៀងៗខ្លួនបាន”។

សូមទាក់ទង James Savage តាមអ៊ីម៉ែល jasavage1@live.com.