Log in to access resources reserved for MDRT members.

  • Resources
  • >
  • ការផ្តល់ដំបូន្មានសម្រាប់ការប្រាស្រ័យទាក់ទង និងតុល្យភាពជីវិតការងារ

ឧសភា 14 2020

READ 00:00:46

ការផ្តល់ដំបូន្មានសម្រាប់ការប្រាស្រ័យទាក់ទង និងតុល្យភាពជីវិតការងារ

ប្រើប្រាស់បច្ចេកវិទ្យា ដើម្បីបង្កើនការភ្ជាប់ទំនាក់ទំនង វាយតម្លៃគោលនយោបាយអតិថិជន និងរៀបចំគ្រួសារជាអាទិភាព។

ប្រើ​បច្ចេកវិទ្យា​ដើម្បី​ពង្រឹង​ការភ្ជាប់​ទំនាក់ទំនង​ជាមួយ​ភ្ញៀវ

ខ្ញុំ​បាន​នាំ​ភ្ញៀវ​មួយ​ក្រុម​មក ហើយ​បាន​សុំ​ឲ្យ​ពួកគេ​ត្រួតពិនិត្យ​សេវា​របស់​យើង ដំណើរការ​របស់​យើង និង​អ្វីៗ​ផ្សេងទៀត។ រឿង​មួយ​ដែល​ពួកគេ​ចង់​បាន​គឺ​ការប្រាស្រ័យ​ទាក់ទង​កាន់តែ​ច្រើន​ពី​យើង។ អញ្ចឹង ខ្ញុំ​ក៏​ប្រើ​បច្ចេកវិទ្យា​ជា​វិធី​មួយ​ដើម្បី​ទាក់ទង​ពួកគេ​ឲ្យ​បាន​ទៀងទាត់ តាមរយៈ​ការផ្ញើ​ចេញ​នូវ​អ៊ីមែល​វីដេអូ ព្រមទាំង​អ៊ីមែល​លិខិត​ដំណឹង​ជា​ប្រចាំ។ វា​ពិត​ជា​រឿង​សប្បាយ​រីករាយ​មួយ​ក្នុង​ការ​ផ្ដល់​ជូន​ពួកគេ​នូវ​ព័ត៌មាន​ជាច្រើន​អំពី​អ្វី​ដែល​កំពុង​កើតឡើង​ក្នុង​ក្រុមហ៊ុន​របស់​យើង។

អ្វី​ដែល​ពិត​ជា​គួរ​ឲ្យ​ចងចាំ​នោះ​គឺ​មតិតប​ដែល​ខ្ញុំ​ទទួល​បាន​ពី​ភ្ញៀវ​របស់​ខ្ញុំ។ ពួកគេ​ស្គាល់​យើង​កាន់តែ​ច្បាស់ ដោយសារ​យើង​ធ្វើ​ការប្រាស្រ័យ​ទាក់ទង​កាន់តែ​ច្រើន ហើយ​វា​ជំរុញ​ឲ្យ​មាន​សន្ទនា​និង​ការណែនាំ​កាន់តែ​ច្រើន​ដែរ។ ការអនុវត្ត​បច្ចេកវិទ្យា​ដែល​យើង​កំពុង​ប្រើ​បាន​ផ្ដល់​រង្វាន់​បន្ថែម​ដល់​យើង​ក្នុង​ការ​បង្កើន​ភាពទំនាក់ទំនង​ជាមួយ​ភ្ញៀវ​ទាំងនោះ។

ឧទាហរណ៍​មួយ​គឺ​អំពី​ការផ្ទេរ​គំនរ​ទិន្នន័យ Equifax និង​ការលួច​ទិន្នន័យ​ផ្ទាល់ខ្លួន​ក្នុង​ពេល​ថ្មីៗ​នេះ។ សឹង​តែ​ភ្លាមៗ យើង​អាច​ផ្ញើ​អ៊ីមែល​មួយ​ចេញ។ យើង​បាន​ធ្វើ​អ៊ីមែល​វីដេអូ​មួយ​ដែល​អប់រំ​ភ្ញៀវ​របស់​យើង​អំពី​អ្វី​ដែល​ត្រូវ​ធ្វើ ជាមួយ​នឹង​តំណ​ទៅ​កាន់​ធនធាន​ជាច្រើន ដើម្បី​ជួយ​ពួកគេ​ឲ្យ​ទទួល​ព័ត៌មាន​បន្ថែម។ ខ្ញុំ​បាន​ទទួល​ការហៅ​ទូរសព្ទ​ជាច្រើន​ពី​ភ្ញៀវ​បន្ទាប់​ពី​នោះ ពី​រឿង​ថា​តើ​ពួកគេ​ពិត​ជា​ស្ងើចសរសើរ​យ៉ាង​ម៉េច​ពី​ការផ្តល់​សេវា​នោះ។

ឧទាហរណ៍​មួយ​ទៀត​គឺ​ការ​ចែករំលែក​ជោគជ័យ​របស់​យើង​ពី​អ្វី​ដែល​កំពុង​កើតឡើង​ក្នុង​ការិយាល័យ​របស់​យើង។ នៅ​ដើម​ឆ្នាំ យើង​បាន​ដាក់ចេញ​នូវ​ការកំណត់​គោលបំណង​ផ្ទាល់ខ្លួន ហើយ​បុគ្គលិក​ទាំងអស់​បាន​ចូលរួម​ក្នុង​ការប្រជែង​សម្រក​ទម្ងន់​ក្នុង​ពេល​ប្រាំមួយ​ខែ​ដំបូង។ យើង​បាន​ប្រកាស​អ្នកឈ្នះ​ជាមួយ​រូបភាព​មុន​និង​ក្រោយ ព្រមទាំង​ផ្ញើ​ព័ត៌មាន​នោះ​ចេញ។

ភ្ញៀវ​ទាំងអស់​ពិត​ជា​រំភើប​ក្នុង​ការ​ឃើញ​បុរស​វ័យ​ក្មេង​ដែល​ឈ្នះ​ជ័យលាភី​នោះ។ គាត់​បាន​ទទួល​បណ្ណ​ជាច្រើន​តាម​សំបុត្រ​ប្រៃសណីយ៍​និង​ការហៅ​ទូរសព្ទ​ពី​ភ្ញៀវ។ ភ្ញៀវ​គ្រប់រូប​ដែល​បាន​មក​ជួប​គាត់​បាន​អបអរ​គាត់​ចំពោះ​ជោគជ័យ​របស់​គាត់។ វា​ពិត​ជា​បាន​បង្ហាញ​ថា រឿង​ផ្ទាល់ខ្លួន​ដែល​អ្នក​អាច​គិត​ថា​មិន​សំខាន់​ចំពោះ​ភ្ញៀវ​របស់​អ្នក គឺ​ពិត​ជា​សំខាន់។ ពួកគេ​ចង់​ឮ​រឿង​ជោគជ័យ​នៃ​អ្វី​កំពុង​កើតឡើង​ជា​បុគ្គល​នៅ​ការិយាល័យ។

ដោយ Jean M. Mathieu, CLU


ហេតុអ្វី​អ្នក​មិន​អាច​ទាញ​ប្រយោជន៍​ពី​ពាក្យពេចន៍​របស់​ភ្ញៀវ​សម្រាប់​អ្វី​ដែល​ពួកគេ​មាន​ហើយ

ពេល​ខ្លះ អ្នក​អាច​សួរ​ភ្ញៀវ​ម្នាក់​អំពី​ផែនការ​ជំនួស​ចំណូល​ដែល​ពួកគេ​កំពុង​មាន ហើយ​ពួកគេ​នឹង​ប្រាប់​អ្នក​អំពី​ការរ៉ាប់រង​ដែល​ពួកគេ​មាន​ស្រាប់។ អ្នក​អាច​ទុក​រឿង​នេះ​នៅ​មួយ​ដុំ។ ប៉ុន្តែ Dana Mitchell, CFP, CLU បាន​ស្វែងយល់​ឃើញ​ថា អ្នក​មិន​គួរ​ធ្វើ​ដូច្នេះ​ទេ។

“ជា​ញឹកញាប់ មនុស្ស​ទាំងឡាយ​មិន​ដឹង​ពី​អ្វី​ជាក់លាក់​ដែល​ពួកគេ​មាន​ទេ ជាពិសេស បើ​វា​ត្រូវ​បាន​ផ្ដល់ជូន​ដោយ​និយោជក” នេះ​បើ​តាម​សម្ដី​របស់​សមាជិក MDRT បួន​ឆ្នាំ មកពី Toronto, Ontario, ប្រទេស​កាណាដា ដែល​បាន​បន្ថែម​ថា ពេល​ដំបូង​ដែល​រឿង​នេះ​បាន​បង្ហាញ​ដល់​នាង ប្រាក់​បុព្វលាភ​ហាក់ដូចជា​នៅ​ឆ្ងាយ​ពី​ថ្លៃ​ចំណាយ​សម្រាប់​ការរ៉ាប់រង។

តាម​ពិត នៅពេល​ផែនការ​នោះ​ត្រូវ​បាន​ចែករំលែក​ជាមួយ​នាង វា​មិនមែន​ជា​ការការពារ​ចំណូល​ផង; វា​គឺ​ជា​កម្មវិធី​មរណភាព​និង​ការបាត់បង់​អវយវៈ​ដោយសារ​គ្រោះថ្នាក់ ដែល​នឹង​ពិបាក​ខ្លាំង​ក្នុង​ការទាមទារ​សំណង។ នាង​បាន​និយាយ​ថា “នៅពេល​ខ្ញុំ​បាន​ពន្យល់​ពី​ផែនការ​នោះ​ដល់​ពួកគេ វា​បង្ហាញ​ថា ពួកគេ​នឹង​មិន​ត្រូវ​បាន​រ៉ាប់រង​ឡើយ។ ខ្ញុំ​គិត​ថា រឿង​នោះ​កើតឡើង​លើស​ពី​អ្វី​ដែល​យើង​អាច​ស្រមៃ​ឃើញ។ នៅពេល​នរណា​ម្នាក់​និយាយ​ថា ពួកគេ​ត្រូវ​បាន​រ៉ាប់រង សូម​មើល​វា​ទៅ។”

“បើ​ពួកគេ​ត្រូវ​បាន​រ៉ាប់រង ពិត​ជា​អស្ចារ្យ​ណាស់។ ប៉ុន្តែ​ជា​ធម្មតា ខ្ញុំ​គិត​ថា អ្នក​នឹង​ឃើញ​ចំនួន​ទឹកប្រាក់​រ៉ាប់រង​ទាប, អត្ថន័យ​កាន់តែ​តឹងរឹង ឬ​ក៏​អាច​ជា​ផលិតផល​មួយ​ដែល​ពួកគេ​គិត​ថា​ជា​អ្វី​ដែល​អ្នក​កំពុង​សួរ​អំពី​វា ប៉ុន្តែ​ពិត​ណាស់​គឺ​អ្វី​ផ្សេង។”


តើ​អ្នក​អាច​ត្រាប់​ដូចម្ដេច​ដើម្បី​ឲ្យ​មាន​តម្លៃ​ដូចគ្នា​នឹង​ភ្ញៀវ​របស់​អ្នក

អ្នក​សន្មត​ថា ភ្ញៀវ​របស់​អ្នក​នឹង​ផ្ដល់​អាទិភាព​ដល់​គ្រួសារ​របស់​ពួកគេ​ជាង​ការងារ​របស់​ពួកគេ។ Elizabeth Dipp Metzger, MSFS, CFP បាន​និយាយ​ថា វា​គឺ​ជា​រឿង​ល្អ​មួយ បើ​ភ្ញៀវ​របស់​អ្នក​រំពឹង​ថា អ្នក​នឹង​ធ្វើ​ដូចគ្នា។

“មនុស្ស​ស្ងើច​សរសើរ​មនុស្ស​ដែល​មាន​ទំនាក់ទំនង​ខ្លាំង​ពិត​ប្រាកដ” នេះ​បើ​តាម​សម្ដី​របស់​សមាជិក MDRT 7ឆ្នាំ មក​ពី El Paso, តិចសាស់។ “បើ​អ្នក​កំពុង​ស្វែងរក​អ្នកប្រឹក្សា​ម្នាក់​ដែល​ឲ្យ​តម្លៃ​លើ​ភាពទំនាក់ទំនង បុគ្គល​នោះ​នឹង​មាន​ភាពទំនាក់ទំនង​ខ្លាំង​ជាមួយ​មនុស្ស​ជុំវិញ​ពួកគេ​ដែរ។”

សម្រាប់ Metzger នោះ​មានន័យ​ថា បើ​នាង​មាន​ព្រឹត្តិការណ៍​ក្នុង​គ្រួសារ​ដ៏​សំខាន់​មួយ​ដែល​ប្រឆាំង​គ្នា​ជាមួយ​ឱកាស​ការងារ​សក្ដានុពល គ្រួសារ​គឺ​សំខាន់​ជាង។ អញ្ចឹង បើ​កូន​របស់​នាង​ណា​ម្នាក់​មាន​ការប្រគុំ​តន្ដ្រី​នា​យប់​ថ្ងៃ​ព្រហស្បតិ៍ ហើយ​មាន​ភ្ញៀវ​ម្នាក់​សុំ​ជួប​នៅ​ពេល​នោះ​ដែរ នាង​​នឹង​និយាយ​យ៉ាង​សាមញ្ញ​ថា នាង​មិន​អាច​ជួប​បាន​ទេ​នៅ​យប់​នោះ។ នាង​បាន​និយាយ​ថា “បើ​មាន​ភាពអាសន្ន ខ្ញុំ​សប្បាយ​រីករាយ​ក្នុង​ការ​និយាយ​តាម​ទូរសព្ទ​ជាមួយ​ភ្ញៀវ​និង​ធ្វើការ​ជាមួយ​ពួកគេ។ ជានិច្ចកាល យើង​ធ្វើ​អ្វី​គ្រប់យ៉ាង​ដែល​យើង​អាច​ធ្វើ​បាន មិន​ថា​វា​នឹង​កើតឡើង​នា​ពេល​ព្រឹក​ព្រហាម ឬ​ក៏​ត្រូវធ្វើការ​ដល់​យប់​ជ្រៅ​ទេ។ ប៉ុន្តែ បើ​វា​ជា​អ្វី​មួយ​ដែល​គ្រួសារ​របស់​ខ្ញុំ​ត្រូវការ នោះ​ខ្ញុំ​នឹង​ប្រាប់​ភ្ញៀវ​ថា ខ្ញុំ​មិន​ទំនេរ​ទេ។”

ថ្មីៗ​នេះ Metzger មាន​ព្រឹត្តិការណ៍​ការងារ​មួយ​នៅ Kentucky ដែល​អាច​ឲ្យ​នាង​ស្ថិតនៅ​ទីនោះ​សម្រាប់ Kentucky Derby ដែល​ជា​ការប្រកួត​សេះ​ប្រណាំង​ដ៏​ធំបំផុត​មួយ។ ប៉ុន្តែ​នាង​មិន​នៅ​ទីនោះ​ទេ — នាង​បាន​ទៅ​ផ្ទះ​ដើម្បី​ទៅ​ទស្សនា​ការប្រកួត​បាល់ទះ​របស់​កូន​ស្រី​នាង។

នាង​បាន​និយាយ​ថា “គ្មាន​អ្វី​គួរ​ឲ្យ​ឆ្ងល់​ទេ។ នៅពេល​កូន​របស់​ខ្ញុំ​ណា​ម្នាក់​មាន​អ្វីមួយ​ដែល​សំខាន់​ចំពោះ​ពួកគេ បុគ្គលិក​ខ្ញុំ​ដឹង​ថា យើង​ត្រូវ​ប្ដូរ​កាលវិភាគ ដោយសារ​រឿង​នោះ​វា​សំខាន់​ជាង​អ្វី​ដែល​កើតឡើង​នៅ​កន្លែង​ធ្វើការ។ យើង​កំពុង​ព្យាយាម​ជួយ​ភ្ញៀវ​ឲ្យ​អាច​ចំណាយ​ពេលវេលា​ជាមួយ​អ្នក​ដែល​ពួកគេ​ស្រឡាញ់ អញ្ចឹង​ហេតុអ្វី​បាន​ជា​យើង​មិន​រស់នៅ​ក្នុង​ជីវិត​ដូចនោះ​ដែរ?”