ឧសភា 14 2020
READ 00:01:22
ឥទ្ធិពលនៃការណែនាំបន្តទៅដល់ការទិញពីរដង
Adrian George, CFP, TEP ដឹងថាវាស្ដាប់ទៅដូចជារៀងជ្រុលៗម៉េចមិនដឹងទេ។ គាត់មិនយកចិត្តទុកដាក់ទេ។ “អ្វីដែលសំខាន់ជាងគេរៀងរាល់ថ្ងៃ វាមិនសំខាន់ទេដែលថាយើងបានបញ្ចប់ថ្ងៃនោះដូចម្ដេច ពីព្រោះយើងបានទទួលអារម្មណ៍ថាយើងបានឈ្នះហើយ” នេះជាសម្ដីរបស់សមាជិក MDRT ប្រាំបីឆ្នាំ មកពី Calgary, Alberta, ប្រទេសកាណាដា។
ពិតមែនហើយ គាត់និយាយត្រឹមត្រូវណាស់។ George គឺជាអ្នកអុំទូកជើងចាស់ 25ឆ្នាំ និងជាគ្រូបង្វឹកកីឡាប្រណាំងទូកនាគ (ឆែកមើលក្នុង Google ទៅ!) ដែលកាលពី10ឆ្នាំមុនបានផ្លាស់ប្ដូរពីទូកដែលផ្ដោតលើការប្រកួតប្រជែងទៅជាទូកសប្បុរសធម៌ ជាប់ទាក់ទងជាមួយមូលនិធិ Children’s Wish Foundation of Canada (បំពេញបំណងប្រាថ្នាសម្រាប់កុមារដែលមានជំងឺគំរាមកំហែងដល់ជីវិត)។ លោកជួយឲ្យរកបានមូលនិធិប្រហែល 5ម៉ឺនដុល្លារជារៀងរាល់ឆ្នាំ ក្នុងអំឡុងពេលប្រាំបីសប្ដាហ៍ សរុបមានចំនួនជាងកន្លះលានដុល្លារហើយ ក្នុងអំឡុងមួយទសវត្សកន្លងមកនេះ។ លោកបានបន្ថែមថា “ខ្ញុំបានលោតចេញពីនាវា គឺចាកចេញត្រង់ៗ ទៅរកអ្វីមួយដែលកាន់តែមានន័យច្រើន”។
អាទិភាពទាំងនោះត្រូវបានឆ្លុះបញ្ចាំងក្នុងការអនុវត្ត 7ឆ្នាំរបស់លោកផងដែរ ដែលនៅទីនោះ រូបភាពលើជញ្ជាំងរបស់លោកអានថា “Happiness is not so much in having as sharing; We make a living in what we have, but we make a life in what we give (ការមានបានមិនផ្ដល់សុភមង្គលច្រើនដូចការចែករំលែកទេ; យើងបង្កើតការរស់នៅក្នុងអ្វីដែលយើងមាន ប៉ុន្តែយើងបង្កើតជីវិតមួយពិតប្រាកដចំពោះអ្វីដែលយើងឲ្យ)”។ អញ្ចឹងវាមិនភ្ញាក់ផ្អើលទេដែលថាភ្ញៀវក្នុងធុរកិច្ចផ្អែកលើថ្លៃសេវានេះ — ភាគច្រើនគឺជាវេជ្ជបណ្ឌិតនិងពេទ្យធ្មេញដែលមានកូន ឬក៏កំពុងគ្រោងមានកូន — ក៏កំពុងធ្វើការដើម្បីជួយមនុស្សផងដែរ។
ដូចគ្នានឹងភ្ញៀវទាំងអស់តំណាងឲ្យពីរក្រុមនៃអ្នកមានវិជ្ជាជីវៈថែទាំសុខភាពនៅម្ខាងម្នាក់ ជាក់ស្ដែង ការអនុវត្តបែបនេះក៏មានចំពោះ George ទាំងពីរនាក់នៅម្ខាងម្នាក់ដែរ។ ក្នុងពេលដែល Adrian បើកការិយាល័យរបស់លោកនៅ Calgary, បងប្អូនភ្លោះរបស់លោក ដែលជាសមាជិក MDRT ប្រាំឆ្នាំគឺ Christopher George, CFP, TEP បានបើកការិយាល័យមួយទៀតនៅ Vancouver, British Columbia។ បងប្អូនប្រុសទាំងពីរប្រាស្រ័យទាក់ទងគ្នាជាប្រចាំ ហួសពីថ្លែង។
Adrian បាននិយាយថា “ប្រពន្ធរបស់យើងបង្វិលភ្នែករបស់ពួកគេ; បើយើងមិននិយាយគ្នាតាមទូរសព្ទទេ គឺយើងផ្ញើសារឲ្យគ្នា 50ដងក្នុងមួយថ្ងៃ។ ហើយពួកគេនឹងជាអ្នកដំបូងដែលប្រាប់អ្នកថា បើពួកគេកំពុងនិយាយជាមួយយើងតាមទូរសព្ទ ពួកគេមិនអាចសម្គាល់យើងឲ្យដាច់ពីគ្នាបានឡើយ។”
ប៉ុន្តែ George ទាំងពីរនាក់មិនមែនធ្វើធុរកិច្ចជាមួយគ្នា ដោយសារតែពួកគេងាយស្រួលឲ្យគេច្រឡំនោះទេ (ទោះជាយ៉ាងនេះក្ដី Adrian បាននិយាយថាវាអញ្ចឹងមែន នៅពេលនិស្សិតវេជ្ជសាស្ត្រផ្លាស់ទីពី British Columbia ទៅ Alberta គេក៏បានប្ដូរពី George មួយទៅមួយទៀត)។ តាមពិត ដំបូង Adrian មានការស្ទាក់ស្ទើរក្នុងការរួមបញ្ចូលបងប្អូនប្រុសគាត់ក្នុងធុរកិច្ចនេះណាស់ ដោយរង់ចាំទាល់តែបងប្អូនភ្លោះរបស់គាត់បានឆ្លងផុតឆ្នាំដំបូងដ៏លំបាក ហើយទទួលបានជោគជ័យនៅម្ខាងទៀត។ ឥឡូវ Adrian មានមោទកភាពដែល Christopher មានគុណវុឌ្ឍិ Court of the Table ដូចគាត់; ការលំបាករបស់ Christopher គឺត្រូវជួយឲ្យ Adrian ទទួលគុណវុឌ្ឍិ Top of the Table។
ហើយមានមូលហេតុជាច្រើនដែលធ្វើឲ្យការអនុវត្តរបស់ពួកគេបានចម្រើនរុងរឿង។ ដោយយកការណែនាំជាផ្នែកដ៏សំខាន់មួយនៃការអនុវត្តរបស់ពួកគេ ពួកគេសួរមិនត្រឹមតែ “តើនរណាដែលអ្នកគិតថាអាចចាប់អារម្មណ៍នឹងធ្វើការជាមួយខ្ញុំ?” ប៉ុណ្ណោះទេ ថែមទាំង “តើនរណាខ្លះជាផ្នែកមួយនៃក្រុមវះកាត់របស់អ្នក?” ឬក៏ “តើនរណាដែលអ្នកជឿជាក់លើ?” ពួកគេក៏បង្កើតឲ្យមានការណែនាំផងដែរតាមរយៈព្រឹត្តិការណ៍ដែលពួកគេអាចហៅថា “Pay Dates” (ការណាត់ជួបដើម្បីលេង) (ទាំងអស់សុទ្ធតែរឿងសប្បាយ គ្មានធុរកិច្ចទេ) ឬក៏ “Check-ins” (ចុះឈ្មោះចូលរួម) (ព្រឹត្តិការណ៍អាហារពេលល្ងាចដែលត្រូវប្រាប់ព័ត៌មាន ជាមួយនឹងរឿងសប្បាយៗបន្តិចបន្តួចផងដែរ)។
អ្វីដែលថ្មីប្លែកអំពីរឿងនេះគឺរបៀបដែល Georges បង្កើតព្រឹត្តិការណ៍ទាំងនោះ។ បន្ទាប់ពីភ្ញៀវមកចូលរួមក្នុងដំណើរកម្សាន្តទៅកន្លែងបិតស្រាបៀរ រួចហើយបានកត់សម្គាល់ឃើញថា ពួកគេមិនផឹក ភ្ញៀវនឹងត្រូវបំពេញបញ្ជីពិនិត្យមួយដែលបញ្ជាក់ពីអ្វីដែលពួកគេចាប់អារម្មណ៍ (រួមទាំងព្រឹត្តិការណ៍បង្ហាញម៉ូត, ដំណើរទេសចរណ៍ទៅសារៈមន្ទីរ, វគ្គសិក្សាអំពីផលប្រយោជន៍ពីរដ្ឋាភិបាល និងអ្វីៗជាច្រើនទៀត)។
ចំណូលចិត្តត្រូវបានបញ្ជូនទៅក្នុង CRM ហើយអ្នកប្រឹក្សាអាចផ្ដោតលើភ្ញៀវជាក់លាក់សម្រាប់ព្រឹត្តិការណ៍ជាក់លាក់ទាំងនោះ។ Adrian បាននិយាយថា “យើងអាចនិយាយថា ‘អូ៎ យើងកំពុងគិតអំពីការរៀបចំទទួលភ្ញៀវឲ្យទៅភ្លក់ស្រាបៀរ ប៉ុន្តែយើងចង់ធ្វើឲ្យប្រាកដថា វានឹងមានប្រយោជន៍ដល់អ្នក ដោយសារអ្នកគឺមនុស្សម្នាក់ដែលខ្ញុំពិតជាចង់ឲ្យទៅដល់ទីនោះ”។ ហើយបើអ្នកមិនកំពុងធ្វើការ ឯអ្នកជំនាញខាងថ្នាំស្ពឹករបស់អ្នកក៏មិនកំពុងធ្វើការដែរ តើអ្នកគិតថាចង់អញ្ជើញពួកគេដែរទេ?’”
យើងចង់ធ្វើឲ្យវាងាយស្រួលសម្រាប់ពួកគេក្នុងការណែនាំនៅក្នុងបរិស្ថានដែលគ្មានការគំរាមកំហែងសោះ ព្រមទាំងបង្កើតការភ្ជាប់ទំនាក់ទំនងក្នុងសង្គម។
ដំណើរការនេះគឺត្រូវធ្វើដោយយកចិត្តទុកដាក់ ដោយគ្មានការចាប់បង្ខំ — ត្រូវប្រាប់ភ្ញៀវថា មិត្តភក្ដិ/សហការីរបស់ពួកគេនឹងទទួលអ៊ីមែលថ្លែងអំណរគុណ ប៉ុន្តែនឹងមិនត្រូវបានសុំឲ្យជួបជាមួយអ្នកប្រឹក្សាដោយមិនបានបញ្ជាក់ការយល់ព្រមជាមុនទេ។ Adrian បាននិយាយថា “យើងចង់ធ្វើឲ្យវាងាយស្រួលសម្រាប់ពួកគេក្នុងការណែនាំនៅក្នុងបរិស្ថានដែលគ្មានការគំរាមកំហែងសោះ ព្រមទាំងបង្កើតការភ្ជាប់ទំនាក់ទំនងក្នុងសង្គម។”
ព្រឹត្តិការណ៍នោះមានទំហំតូច ដែលមានមនុស្សមិនតិចជាង 8នាក់ និងមិនលើសពី 16នាក់ឡើយ។ Adrian បាននិយាយថា “ខ្ញុំនឹងទទួលភ្ញៀវ 12នាក់ ពីរយប់ ជាជាងមួយយប់ 24នាក់”។ ការធ្វើដូចនេះ មិនត្រឹមតែមានន័យថា គាត់អាចផ្ដោតលើមនុស្សដែលមកចូលរួមប៉ុណ្ណោះទេ ប៉ុន្តែគាត់អាចបង្កើតភាពក្សត់ដោយប្រាប់អ្នកផ្សេងថា “យើងបានអស់កន្លែងហើយ ប៉ុន្តែយើងនឹងរៀបចំព្រឹត្តិការណ៍ទីពីរ; តើវាល្អសម្រាប់អ្នកទេ?”
ក្នុងអំឡុងព្រឹត្តិការណ៍មួយនៅភីហ្សាបារដ៏ឈ្ងុយឆ្ងាញ់នៅ Calgary, Adrian បានជួបមនុស្សម្នាក់ដែលបានមកជាមួយនឹងភ្ញៀវម្នាក់។ ភ្ញៀវសក្ដានុពលនោះបានសួរថាតើ ពួកគេអាចនាំនរណាម្នាក់ផ្សេងទៀតមកចូលរួមព្រឹត្តិការណ៍មួយទៀតនោះបានទេ? គាត់បាននិយាយថា “ខ្ញុំបានទទួលអ្នកត្រូវបានណែនាំពីអ្នកត្រូវបានណែនាំ ទាំងមុនពេលខ្ញុំទទួលបានអ្នកត្រូវបានណែនាំដំបូង។”
នៅទីបំផុត Adrian បាននិយាយថា លោកទទួលធុរកិច្ចនិងការណែនាំ តាមរយៈការយកចិត្តទុកដាក់លើភ្ញៀវ, គ្រួសារ និងសហគមន៍។ វាក៏ជាមូលហេតុមួយផងដែរដែលអំណោយធំបំផុតសម្រាប់ថ្ងៃកំណើតកូនប្រុសលោក (អាយុ 8 និង 10ឆ្នាំ) គឺការបរិច្ចាគប្រាក់ដោយយកអាយុរបស់ពួកគេគុណនឹង $100 ដល់មូលនិធិសប្បុរសធម៌។ ប្រាក់នោះបានផ្ដល់ជូន Children’s Wish រហូតដល់គេមានអាយុ 5ឆ្នាំ; បន្ទាប់ពីនោះ ក្មេងប្រុសទាំងពីរត្រូវស្រាវជ្រាវនិងរកកន្លែងដើម្បីបរិច្ចាគ។ បច្ចុប្បន្ន ពួកគេបានផ្ដល់ជូន Animal Rescue Foundation។
Adrian បាននិយាយថា “ខ្ញុំអាចជួយពួកគេឲ្យដឹងពីភាពខុសប្លែកដែលពួកគេអាចធ្វើ។”
សូមទាក់ទង Adrian George តាម adrian@playcheques.com