ឧសភា 14 2020
READ 00:02:08
ការតស៊ូព្យាយាម ធ្វើឱ្យដំណើរការកាន់តែងាយស្រួល
រឿងរ៉ាវអំពីក្រុមគ្រួសារនិងកិច្ចការជំនួញដែលទទួលរងផ្នែកហិរញ្ញវត្ថុ បង្ហាញស្ថានភាពយ៉ាសច្បាស់នៅពេលមានការរៀបចំការពន្យល់ សម្រាប់ការធ្វើផែនការ។ ចំពោះសេវាកម្មហិរញ្ញវត្ថុ ការនិទានរឿងជួយធ្វើឱ្យលក់សេវាដាច់។
លោកស្រី Peggy Tsai, RFP, CCFP, សប្បាយរីករាយនឹងឱកាសចែករំលែករឿងរ៉ាវរបស់អតិថិជនដែលលោកស្រីបានជួយ និងទទួលបានជោគជ័យពីផែនការហិរញ្ញវត្ថុដែលបានអនុវត្ត។ ប៉ុន្តែរឿងដំបូងដែលលោកស្រីបានប្រាប់នោះ គឺមានខុសគ្នា — រឿងទាំងនោះត្រូវបានរៀបចំឡើងចេញពីទស្សនៈរបស់អ្នកសារព័ត៌មាន។ ក្នុងនាមជាអ្នកបោះពុម្ពផ្សាយកាសែតក្នុងស្រុក លោកស្រី Tsai បានពិពណ៌នាអំពីឧបទ្ទវហេតុជាអកុសលនិងការបរាជ័យផ្នែកហិរញ្ញវត្ថុរបស់ក្រុមគ្រួសាររបស់គាត់។
តាមរយៈការស្រាវជ្រាវលោកស្រីបានដឹងថា ប្រសិនបើក្រុមគ្រួសារទាំងនេះ មានការធានារ៉ាប់រង ពួកគេនឹងអាចរួចផុតពីស្ថានភាពហិរញ្ញវត្ថុទាំងនេះ ដោយគ្មានផលប៉ះពាល់ឡើយ។ ខណៈដែលវាមានសារៈសំខាន់ក្នុងការចែករំលែករឿងរ៉ាវរបស់ពួកគេនោះ លោកស្រី Tsai ចង់ដើរតួនាទីដ៏សកម្មមួយ ដើម្បីជួយអ្នកដទៃ។ នៅក្នុងសេវាកម្មហិរញ្ញវត្ថុ លោកស្រី Tsai បានរកឃើញចំណូលចិត្តរបស់នាង — រឿងមួយដែលអាចផ្តល់រង្វាន់ដល់លោកស្រីតាមរយៈទំនាក់ទំនងដ៏ស្មោះត្រង់ និងជោគជ័យផ្នែកហិរញ្ញវត្ថុ។
នៅពេលលោកស្រីចូលរួមជាមួយគណៈកម្មាធិការប្រតិបត្តិ MDRT ក្នុងនាមជាអ្នកទទួលបានការតែងតាំងនោះ លោកស្រីដែលជាសមាជិក MDRT រយៈពេល 18 ឆ្នាំ មកពីទីក្រុងតៃប៉ិកោះតៃវ៉ាន់ នាំមកនូវចំណង់ចំណូលចិត្ត ការផ្តោតអារម្មណ៍ និងទស្សនៈវិស័យនៃអ្នកបង្កើតភាពជោគជ័យក្នុងការរស់នៅ និងការធ្វើការនៅទីផ្សារអាស៊ីដ៏ធំមួយ — ជាតំបន់មួយដែលឃើញ មានការរីកចម្រើនសមាជិកភាពយ៉ាងខ្លាំងនៅប៉ុន្មានឆ្នាំចុងក្រោយនេះ។
ផលិតករជាច្រើននាក់ និយាយអំពីការលំបាកចំពោះការចូលក្នុងអាជីពនេះ ដែលមានការបដិសេធរយៈពេលច្រើនខែ និងច្រើនម៉ោង ឬច្រើនឆ្នាំ ដែលពួកគេបានទ្រាំតស៊ូ។ សម្រាប់លោកស្រី Tsai ការបដិសេធខ្លាំងបំផុតនៅខែដំបូងរបស់នាង មិនមែនមកពីអនាគតអតិថិជននោះទេ — ពួកគេមកពីក្រុមគ្រួសាររបស់នាង។
លោកស្រី Tsai បានពន្យល់ថា “ឪពុកម្តាយរបស់ខ្ញុំ បានជំទាស់ដាច់ខាត។ “កាលពីពេលនោះ ទីភ្នាក់ងារធានារ៉ាប់រងមានកេរ្តិ៍ឈ្មោះអាក្រក់ ហើយវាជាជម្រើសចុងក្រោយសម្រាប់មនុស្សនានាដែលធ្វើការងារក្នុងវិជ្ជាជីវៈនោះ”។
ការជម្រុញរបស់លោកស្រី Tsai ដើម្បីបន្តអាជីពនេះ បានបន្តមានជានិច្ច។ ជំហ៊ានដំបូងរបស់នាងគឺការធ្វើការនៅឆ្នាំ 1993
នៅនាយកដ្ឋានផ្នែកបណ្តឹងទាមទារសំណងនៃក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត Shin Kong Life Insurance Co. ។ លោកស្រីបានទទួលការសិក្សាលម្អិតអំពីការធានារ៉ាប់រងដោយមានតួនាទីនៅផ្នែកលក់ក្រៅម៉ោងអស់រយៈពេលប្រាំមួយឆ្នាំ មុនពេលលោកស្រីក្លាយជាអ្នកទាមទារសំណងដោយខ្លួនឯង។
លោកស្រី Tsai មានជំងឺមហារីកក្រពេញទីរ៉ូអ៊ីត ហើយមិនអាចធ្វើការនៅអំឡុងពេលព្យាបាលដែលមានរយៈពេលយូរដើម្បីព្យាបាលជំងឺរបស់នាងឱ្យមានភាពធូរស្រាល និងជួយសម្រួលដល់សំឡេងនិយាយរបស់នាងឡើងវិញ។ ការធានារ៉ាប់រងផ្នែកវេជ្ជសាស្ត្រនិងជំងឺមហារីក ដែលលោកស្រីបានមានបង់ថ្លៃចំណាយទាំងអស់ និងអនុញ្ញាតឱ្យលោកស្រីឈប់សម្រាកពីការងាររយៈពេលប្រាំំមួយខែ ដោយគ្មានការព្រួយបារម្ភផ្នែកហិរញ្ញវត្ថុឡើយ។ បទពិសោធន៍នេះ ជម្រុញឱ្យលោកស្រីមានអារម្មណ៍ថា ការធានារ៉ាប់រងគឺជាដំណោះស្រាយដែលលោកស្រីត្រូវការ ដើម្បីចែករំលែកជាមួយមនុស្សច្រើននាក់ ហើយការធានារ៉ាប់រងបានជម្រុញឱ្យនាងដាក់ពាក្យសុំតួនាទីបម្រើការងារពេញម៉ោងជាភ្នាក់ងារធានារ៉ាប់រងម្នាក់។
ការជួបដែលមិនស្នើសុំដើម្បីលក់សេវាកម្ម
លោកស្រី Tsai បានដើរចុះឡើងតាមដងវិថីនានានៃទីក្រុងតៃប៉ិ ដោយគោះទ្វារនៅតាមស្ថាប័នជំនួញខ្នាតតូច ហើយចូលទៅជួបមនុស្សដែលមិនស្គាល់។ លោកស្រីបានកែសម្រួលវិធីសាស្រ្តរបស់នាងយ៉ាងឆាប់រហ័ស ក្នុងការកំណត់ស្ថាប័នជំនួញនៃវិស័យសាធារណៈជាគោលដៅដូចជាអគាររដ្ឋាភិបាល និងតុលាការ។
ពេលមកដល់មាត់ទ្វារហើយ លោកស្រី Tsai នឹងស្នើសុំនិយាយជាមួយផ្នែកធនធានមនុស្ស ដោយមានសង្ឃឹមថាលោកស្រីអាចលក់ធានារ៉ាប់រងជាក្រុមបាន។ ប្រសិនបើលោកស្រីទទួលបានជោគជ័យ លោកស្រីនឹងប្តូរពីនិយោជិតរដ្ឋម្នាក់ៗៗទៅជាអតិថិជនជាបុគ្គលវិញនៅពេលក្រោយទៀត។
នៅពេលអតិថិជនរបស់នាងចាប់ផ្តើមរីកចម្រើនហើយ លោកស្រី Tsai បានចាត់ថ្នាក់ពួកគេពី A ដល់ F ដោយគិតពិចារណាលើវិជ្ជាជីវៈ ទំហំគ្រួសារ និងទ្រព្យសម្បត្តិសរុប។ លោកស្រីបានស្នើសុំអតិថិជនជាន់ខ្ពស់របស់នាង សម្រាប់ការណែនាំអ្នកឱ្យមកទិញ។ លោកស្រី Tsai បានកំណត់គោលដៅក្នុងការសម្រេចឱ្យបាន MDRT ។ នៅឆ្នាំ 2000 លោកស្រីបានជួបជាមួយអនាគតអតិថិជនចំនួន 600 នាក់ ហើយបានបិទសំណុំរឿងតូចៗចំនួន 100 ។ គណិតវិទ្យា គឺគួរឱ្យធុញថប់។ វាតម្រូវឱ្យមានការខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការអនុវត្តគោលនយោបាយទាំងនោះ ប៉ុន្តែវាមិនគ្រប់គ្រាន់ក្នុងការបំពេញតាមគោលដៅរបស់នាងនោះទេ។
លោកស្រី Tsai និយាយថា “ខ្ញុំបានដាក់ចិត្តខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ហើយបន្ទាប់មកនៅឆ្នាំ 2001 ខ្ញុំបានស្វែងរកស្តង់ដារអនុវត្តរបស់ MDRT”។ “ដូច្នេះ ខ្ញុំបានដាក់ពាក្យសុំចូលជាសមាជិកនៅឆ្នាំ 2002” ។
ខ្ញុំមានការខកចិត្ត និងឧបសគ្គច្រើនលើកច្រើនសារប៉ុន្តែខ្ញុំជាមនុស្សដែលមិនអនុញ្ញាតឱ្យបញ្ហាទាំងនោះរំខានខ្ញុំយ៉ាងងាយស្រួលទៀតទេ។
ការលះបង់របស់លោកស្រី Tsai ចំពោះអាជីពថ្មីរបស់នាង បានធ្វើឱ្យចាប់អារម្មណ៍ដល់ឪពុកលោកស្រី ដែលមិនបានដឹងអំពីលោកស្រីពីមុនមក។ ឪពុករបស់នាងបានទិញប័ណ្ណធានារ៉ាប់រងពេញមួយជីវិត ហើយគ្រាន់តែពីរឆ្នាំក្រោយមកប៉ុណ្ណោះ បានក្លាយជាអ្នកទាមទារសំណងមរណភាពដំបូងរបស់លោកស្រី Tsai ។
នៅពេលលោកស្រីកំពុងដំណើរការពាក្យបណ្តឹងទាមទារសំណង លោកស្រីបានរកឃើញលិខិតមួយច្បាប់។ នៅក្នុងលិខិតនោះ ឪពុកលោកស្រីបានសារភាពថាគាត់ចង់លុបចោលប័ណ្ណធានារ៉ាប់រងវិញ ប៉ុន្តែគាត់បានរក្សាទុកវាឱ្យនៅមាន ដូច្នេះគាត់មិនធ្វើឱ្យប៉ះពាល់ដល់ទំនុកចិត្តរបស់នាងឡើយ។ គាត់មើលកូនស្រីរបស់គាត់ ខិតខំប្រឹងប្រែងធ្វើការយ៉ាងខ្លាំង ដើម្បីស្វែងរកភាពជោគជ័យក្នុងអាជីពថ្មីរបស់នាង ហើយគាត់បានកោតសរសើរចំពោះការប្តេជ្ញាចិត្ត និងការសម្រេចបានចុងក្រោយរបស់នាង។
ម្តាយរបស់លោកស្រី Tsai ដែលជាអ្នកទទួលផលពីប័ណ្ណធានារ៉ាប់រងនេះ បានចាប់ផ្តើមណែនាំកូនស្រីរបស់នាងទៅកាន់មិត្តភក្តិរបស់នាង ដោយណែនាំថាឱ្យពួកគេធ្វើការជាមួយលោកស្រី ដើម្បីការពារហិរញ្ញវត្ថុរបស់ពួកគេ។
ការកំណត់គោលដៅថ្មី
គោលដៅថ្មីរបស់លោកស្រី Tsai គឺការសម្រេចបាន Court of the Table — និងការបង្កើតផែនការ ដើម្បីធ្វើឱ្យវាមានដំណើរការជានិច្ច។ លោកស្រីបានគណនានូវអ្វីដែលលោកស្រី កំពុងធ្វើនាពេលបច្ចុប្បន្ន ដើម្បីសម្រេចឱ្យបានផលិតកម្មរបស់នាង ហើយបានកំណត់ថាតើមានការផ្លាស់ប្តូរអ្វីខ្លះ ដែលអាច ជម្រុញឱ្យលោកស្រីបំពេញគោលដៅថ្មី។
លោកស្រីបានផ្លាស់ប្តូររបៀបដែលលោកស្រីបានចាត់ថ្នាក់អនាគតអតិថិជន និងអតិថិជនដែលមានស្រាប់របស់នាង ឥឡូវនេះដោយពិចារណាលើកត្តាការយល់ដឹងអំពីការធានារ៉ាប់រងរបស់ពួកគេ ហើយថាតើពួកគេកំពុងស្វែងរកផែនការទទួលមរតកឬទេ។ លោកស្រី Tsai ត្រូវចំណាយពេលវេលា ដើម្បីផ្លាស់ប្តូរទិសដៅ ហើយការលក់របស់នាង បានបញ្ឈប់ជាបណ្តោះអាសន្ន។ រយៈពេលបួនខែកន្លងផុតទៅ មុនពេលលោកស្រីបិទសំណុំរឿងមួយទៀត។
អនាគតអតិថិជនខ្លះ តម្រូវឱ្យមានការចំណាយពេលវេលាយ៉ាងច្រើន។ លោកស្រីប៉ាន់ប្រមាណថាអនាគតអតិថិជនម្នាក់ បានបដិសេធលោកស្រី 80 ដង មុនពេលធ្វើកិច្ចការជំនួញជាមួយគ្នា ហើយលោកស្រីបានបន្តការងារផ្សេងទៀតរយៈពេលប្រាំពីរឆ្នាំ មុនពេលពួកគេក្លាយជាអតិថិជនម្នាក់ក្នុងចំណោមអតិថិជនច្រើនជាងគេរបស់នាង។ លោកស្រី Tsai និយាយថា “ប្រសិនបើលោកអ្នកដាំគ្រាប់ពូជមួយគ្រាប់ នៅថ្ងៃណាមួយលោកអ្នកអាចប្រមូលផលដំណាំនៅទីកន្លែងដែលលោកអ្នកបានដាំ”។
លោកស្រីបានបន្តទៀតថា “ខ្ញុំមានការខកចិត្តនិងឧបសគ្គជាច្រើន" “ប៉ុន្តែខ្ញុំជាមនុស្សដែលមិនអនុញ្ញាតឱ្យបញ្ហាទាំងនោះ រំខានខ្ញុំយ៉ាងងាយស្រួលទៀតទេ"។ ខ្ញុំគ្រាន់តែផ្តោតសំខាន់លើអ្វីដែលខ្ញុំធ្វើបានល្អ។ ខ្ញុំត្រូវបំភ្លេចបទពិសោធន៍មិនល្អទាំងនោះ ពីព្រោះរឿងនោះជារឿងធម្មតាសម្រាប់កិច្ចការជំនួញនេះ។ លោកអ្នកគ្រាន់តែបន្តទៅគោលដៅបន្ទាប់របស់អ្នក។
លោកស្រី Tsai សព្វថ្ងៃ
បច្ចុប្បន្នលោកស្រី Tsai ដឹកនាំក្រុមការងារផលិតករចំនួន 19 នាក់ នៅក្នុងក្រុមហ៊ុន Shin Kong Life ។ សេវាកម្មក្រុមការងារផ្តល់ជូនអតិថិជនច្រើនជាង 2,000 នាក់ ប៉ុន្តែលោកស្រី Tsai បានជួបផ្ទាល់ជាមួយម្ចាស់អាជីវកម្មប្រហែល 50 នាក់។ អតិថិជនរបស់នាងជាច្រើននាក់ បានជួបជាមួយលោកស្រី នៅការិយាល័យរបស់នាង ទោះបីជាវាមិនមែនជាទម្លាប់នៅតៃវ៉ាន់ក៏ដោយ។ លោកស្រីមានអតិថិជនច្រើននាក់នៅក្នុងប្រទេសចិនផងដែរ — គឺពាណិជ្ជករតៃវ៉ាន់ដែលទៅប្រទេសចិនដីគោក ដើម្បីសាងសង់រោងចក្រ — ពួកគេបាននាំលោកស្រីទៅទីនោះ ប្រហែលមួយដងក្នុងមួយខែ។
នៅខណៈពេលផលិតករច្រើននាក់នៅក្នុងក្រុមការងាររបស់នាង ផ្តោតសំខាន់លើការលក់ផលិតផលដែលមានហានិភ័យនោះ លោកស្រី Tsai គឺជាអ្នករៀបចំផែនការហិរញ្ញវត្ថុ ដែលអាចទុកចិត្តបាន។ លោកស្រីរកបានតែប្រាក់កម្រៃជើងសារប៉ុណ្ណោះ — មិនមានការគិតថ្លៃសេវាទេ — ដើម្បីពិនិត្យមើលហិរញ្ញវត្ថុអតិថិជនរបស់នាង និងកំណត់តុល្យភាពផលិតផលត្រឹមត្រូវ ដើម្បីផ្តល់មូលនិធិសម្រាប់ប្រាក់ចំណូលចូលនិវត្តន៍ និងរៀបចំផែនការដើម្បីចែកទ្រព្យសម្បត្តិដល់មនុស្សជំនាន់ក្រោយ។
កម្រិតនៃការប្តេជ្ញាចិត្តនេះដែលលោកស្រី Tsai ផ្តល់ជូនអតិថិជនរបស់នាង ទាក់ទាញពួកគេឱ្យគាំទ្រនាងអស់មួយជីវិត។ ក្រុមគ្រួសារអ្នកមានទ្រព្យសម្បត្តិម្នាក់ បានរាប់អានជាមិត្តភក្តិជាមួយលោកស្រី Tsai រយៈពេលជាងបួនឆ្នាំ មុនពេលពួកគេបានក្លាយជាអតិថិជន; ចាប់តាំងពីពេលនោះមកពួកគេបានទិញប័ណ្ណធានារ៉ាប់រងចំនួន 40 ហើយបានណែនាំនាងបន្តទៅដល់គ្រួសារថ្មីចំនួន 41 គ្រួសារ។ លោកស្រី Tsai បានបំពេញបំណងចុងក្រោយរបស់កូនប្រុសរបស់អតិថិជនដែលមានអាយុ 29 ឆ្នាំ ក្នុងការធ្វើឱ្យគាត់រួបរួមគ្នាឡើងវិញជាមួយឪពុកម្តាយរបស់គាត់ ដែលបានបែកបាក់គ្នា។ លោកស្រីបានក្លាយជាសមាជិកកិត្តិយសនៃគ្រួសារជាច្រើន ហើយការអនុវត្តរបស់នាងទទួលបានមកវិញនូវភាពស្មោះត្រង់ពីអតិថិជនជំនាន់ក្រោយជាច្រើននាក់។
ការប្រព្រឹត្តដែលមានតុល្យភាព
ដោយមានការចំណាយពេលវេលាយ៉ាងច្រើនក្នុងការស្វែងរកអនាគតអតិថិជនដែលមានទ្រព្យសម្បត្តិច្រើន និងការបម្រើសេវាកម្មអតិថិជននោះ អាជីពរបស់លោកស្រី Tsai បានធ្វើឱ្យមានបញ្ហាដល់ជីវិតរស់នៅគ្រួសាររបស់នាង។ គំនិតទាំងអស់របស់ MDRT បានជួយលោកស្រីពិនិត្យមើលឃើញថាលោកស្រីអាចក្លាយជាផលិតករដែលជោគជ័យ និងនៅតែអាចរក្សាជីវិតផ្ទាល់ខ្លួនរបស់នាង។ “ទស្សនវិជ្ជា Whole Person បានជួយខ្ញុំឱ្យក្លាយជាម្ដាយល្អ សហការីល្អ មិត្តភក្តិល្អ និងភរិយាល្អម្នាក់។
ដើម្បីសម្រេចបានកិច្ចការនេះ លោកស្រី Tsai កំណត់ពេលវេលារបស់នាងនៅឆ្នាំក្រោយក្នុងខែធ្នូ សម្រាប់វិស្សមកាលរយៈពេលពីរសប្តាហ៍ជាមួយក្រុមគ្រួសារ និងការធ្វើដំណើរកម្សាន្តដាច់ដោយឡែកមួយជាមួយស្វាមីរបស់នាង។ ពីចំនុចនោះ លោកស្រីគណនាពេលវេលាដែលលោកស្រីត្រូវចំណាយដើម្បីរកអនាគតអតិថិជន (មួយភាគបីនៃពេលវេលារបស់នាង) និងការបម្រើសេវាកម្មអតិថិជន ដើម្បីបំពេញគោលដៅផលិតកម្មរបស់នាងសម្រាប់ឆ្នាំការងារ។

លោកស្រីមានគម្រោងសកម្មភាពប្រចាំខែនីមួយៗនៅថ្ងៃទី 25 នៃខែមុននឹងខែ ដែលលោកស្រីត្រូវ កំណត់ថាតើអតិថិជនណាខ្លះ ដែលធ្លាប់មានបទពិសោធន៍ផ្លាស់ប្តូរជីវិតរស់នៅ ដើម្បីកំណត់ថាតើត្រូវជួបជាមួយអ្នកណា។ លោកស្រីចំណាយពេល 15 ថ្ងៃសម្រាប់កិច្ចប្រជុំអតិថិជន និងថ្ងៃនៅសល់រៀបចំឯកសារ និងបិទសំណុំរឿង។
ដំណើរការរបស់នាងបានធ្វើឱ្យលោកស្រីមានការទទួលស្គាល់រយៈពេលប្រាំពីរឆ្នាំជាប់ៗគ្នាក្នុងនាមជាផលិតករកំពូលនៅក្នុងក្រុមហ៊ុនរបស់នាង និង Court of the Table ចំនួនប្រាំបី និងលិខិតបញ្ជាក់ជាអ្នកកំពូល Top of the Table ចំនួនបីលើក។
ការគាំទ្រ MDRT
ដោយមានមុខតំណែងភាពជាអ្នកដឹកនាំជាច្រើនលើកនៅក្នុងគណៈកម្មាធិការទំនាក់ទំនងសមាជិកភាព រួមជាមួយតួនាទីជាអនុប្រធានផ្នែកនៅឆ្នាំ 2018 និងតួនាទីរៀបចំផែនការកិច្ចប្រជុំរបស់ MDRT ដែលរួមមានតំណែងនៅឆ្នាំនេះ ជាប្រធានគណៈកម្មាធិការសន្និសីទសកល នោះ លោកស្រី Tsai បានអនុវត្តតាមគំនិតពីផលិតករផ្សេងទៀតនៅជុំវិញពិភពលោក។
ការចូលរួមជាមួយអង្គភាពនេះ ពិតជាបានជួយខ្ញុំផ្លាស់ប្តូរ DNA ការងាររបស់ខ្ញុំ ហើយរឿងនោះបានផ្លាស់ប្តូរជីវិតរស់នៅរបស់ខ្ញុំ។
បេសកកម្មរបស់លោកស្រីនៅក្នុងគណៈកម្មាធិការប្រតិបត្តិគឺដើម្បីជួយសមាជិកដទៃទៀតនៅជុំវិញពិភពលោក កំណត់បច្ចេកទេសដែលពាក់ព័ន្ធ ហើយអនុវត្តបច្ចេកទេសនៅក្នុងស្រុក។ លោកស្រីចង់ស្វែងរកគំនិតដែលអាចប្តូរការអនុវត្តឱ្យបានកាន់តែច្រើនថែមទៀតពីសមាជិក MDRT នៅទូទាំងពិភពលោក។
លោកស្រីនិយាយាថា “យើងមានមនុស្សជាច្រើន ដែលពូកែធ្វើអ្វី ដែលពួកគេធ្វើ; វាគ្រាន់តែថាយើងមិនបានរកឃើញទេពកោសល្យទាំងនេះ”។ “ការចូលរួមជាមួយអង្គភាពនេះ ពិតជាបានជួយខ្ញុំផ្លាស់ប្តូរ DNA ការងាររបស់ខ្ញុំ ហើយរឿងនោះបានផ្លាស់ប្តូរជីវិតរស់នៅរបស់ខ្ញុំ បានជួយការងាររបស់ខ្ញុំ។ រឿងនោះ គឺជាគុណសម្បត្តិពិត ដែលយើងអាចនាំទៅដល់មនុស្សដទៃទៀត។