Log in to access resources reserved for MDRT members.

  • Resources
  • >
  • ស្វែងរកអតិថិជនតាមរយៈការបង្ហាញមុខ

ឧសភា 14 2020

READ 00:00:51

ស្វែងរកអតិថិជនតាមរយៈការបង្ហាញមុខ

របៀបបង្ហាញខ្លួនតាមរយៈពិធីជប់លៀងចូលនិវត្តន៍ និងកន្ត្រកជំនូនអាហារ។

សួស្តី។ នេះជា Brad Myers ជាសមាជិក MDRT ។ ខ្ញុំត្រូវបានគេស្នើសុំឱ្យពិភាក្សាជាមួយលោកអ្នកអំពីម៉ាកឬយីហោ។ ហើយនៅពេលយើងគិតអំពីម៉ាកឬយីហោភាគច្រើន យើងគិតអំពីក្រុមហ៊ុន​ដូចជា Apples ។ យើងគិតអំពី Coca-Colas, IBMs, Googles។ ប៉ុន្តែយើងត្រូវចាប់ផ្តើមគិតអំពីរបៀបដែលយើង​ផ្តល់​ម៉ាក​ដល់ខ្លួនយើង​ក្នុងនាមជាអ្នកផ្តល់ប្រឹក្សាយបល់ផ្នែកហិរញ្ញវត្ថុ។ ឥឡូវនេះ អ្នកខ្លះក្នុងចំណោមយើង អាចមានឯករាជ្យ អ្នកខ្លះអាចធ្វើការជាមួយក្រុមហ៊ុនធំៗដូចជា MetLifes  Prudentials   ហើយយ៉ាងនោះក៏អស្ចារ្យផងដែរ។ ប៉ុន្តែលោកអ្នកត្រូវចាប់ផ្តើមគិតអំពីរបៀបដែលលោកអ្នក​ផ្តល់ម៉ាកដលខ្លួនឯងឱ្យខុសពីអ្នកផ្តល់ប្រឹក្សាយោបល់ផ្នែកហិរញ្ញវត្ថុផ្សេងទៀត ដែលស្ថិតនៅតាមដងផ្លូវដូចគ្នាជាមួយលោកអ្នក
ឬក៏នៅជិតលោកអ្នក។

ដូច្នេះរឿងជាច្រើនដែលយើងធ្វើនោះ គឺនៅពេលយើងនិយាយអំពីការរៀបចំម៉ាកឬយីហោ យើងត្រូវចាប់ផ្តើមគិតអំពីរបៀបដែលយើង​ផ្តល់ម៉ាក​ដល់ខ្លួនឯងដែលមានតែមួយ របៀបដែលយើងធ្វើដោយខ្លួនឯងដែលមើលទៅខុសប្លែកពីគេ។ មានអត្ថបទជាច្រើនដែលសរសេរអំពីម៉ាកឬយីហោ មិនថា​វាតាមរយៈ​នីតិវិធីរបស់ MDRT ដែលលោកអ្នកអាចពិនិត្យមើលពេលក្រោយបានឬ​ផ្សេងទៀតនោះទេ។ ប៉ុន្តែមានអ្វីៗមួយចំនួនដែលខ្ញុំបានធ្វើ ដើម្បីជួយឱ្យ​ផ្តល់ម៉ាកឬយីហោអាជីវកម្មផ្ទាល់ខ្លួនរបស់ខ្ញុំនិង​ធ្វើឱ្យ​ខ្លួន​លេចធ្លោ គឺខ្ញុំត្រូវពិនិត្យមើល ហើយត្រូវធ្វើអ្វីមួយចំនួន​ដែលអាច​មានភាព​ខុសពីគេបន្តិចបន្តួច​ពោលគឺ​ឱ្យ​វាចម្លែក​បន្តិច​សម្រាប់​អតិថិជនរបស់យើងមួយចំនួន។

ប៉ុន្តែអតិថិជនរបស់ខ្ញុំជាច្រើន គឺដល់អាយុចូលនិវត្តន៍ ឬបានចូលនិវត្តន៍ទៅហើយ។ សម្រាប់អ្នកដែលត្រៀមខ្លួនចូលនិវត្តន៍ ហើយពួកគេនៅតែធ្វើការនៅឡើយនោះ ខ្ញុំ​ផ្ញើកន្រ្តកអំណោយដ៏ធំមួយទៅស្ថាប័នជំនួញរបស់ពួកគេ ដែលពួកគេបម្រើការងារនៅទីនោះ។ កន្រ្តកអំណោយដ៏ធំមួយ​លេចខ្លួន​ឡើង។ វាត្រូវបានចែករំលែកជាមួយការិយាល័យនៅទាំងអស់។ ការិយាល័យ ពិនិត្យមើលអំណោយ។ ភ្លាមៗនោះអំណោយនៅទីនោះ វាជាប្រភេទផលិតផលដែលអាចបរិភោគបាន ឬនំឃូឃី ស្ករគ្រាប់ អ្វីក៏ដោយដែលអាចមានផងដែរ។ វាជាអ្វីមួយដែលអាចចែករំលែកបាន។ ហើយនៅក្នុងកន្ត្រកនេះ ស្ថិតនៅលើតុនៃអ្នកចូលនិវត្តន៍នាពេលអនាគតរបស់ខ្ញុំ ជាទូទៅខ្ញុំផ្ញើអំណោយរយៈពេលប្រហែលមួយខែមុនពេលពួកគេចូលនិវត្តន៍ពិតប្រាកដ ពីព្រោះយើង​សង្ឃឹមថា យើងដឹងថាថ្ងៃណាពួកគេចូលនិវត្តន៍។ កន្រ្តកអំណោយនោះ ដាក់នៅខាងក្រៅ ហើយឥឡូវនេះ ជាអ្វីដែលត្រូវចែករំលែក។

ភ្លាមៗនោះ បុគ្គលិកផ្សេងទៀតនៅការិយាល័យនោះ មិនថាជាមិត្តរួមការងារ មិនថាជាលេខាធិការ អ្នកណាក៏ដោយដែលការិយាល័យអាចមាន ពួកគេនឹងពិនិត្យមើលកន្រ្តកអំណោយដែលបានប្រគល់ជូននេះ។ ពួកគេកំពុងមើលឃើញថាអំណោយនេះត្រូវបានចែកចាយ ហើយពួកគេនិយាយថា “តើអ្នកទទួលបានកន្ត្រកអំណោយនោះ មកពីណា? តើអ្នកណាបានផ្ញើអំណោយនោះ ជូនអ្នក? “ Brad Myers អ្នកផ្តល់ប្រឹក្សាយបល់ផ្នែកហិរញ្ញវត្ថុរបស់ខ្ញុំ បានផ្ញើកន្ត្រកអំណោយនេះមកខ្ញុំ” ។ ដូច្នេះ ឥឡូវនេះដំណើរការនៃការគិតចាប់ផ្តើម “ ខ្ញុំត្រៀមខ្លួនចូលនិវត្តន៍ហើយ ឬខ្ញុំប្រហែលជាចង់ចូលនិវត្តន៍។ តាមការស្តាប់មើលទៅ ដូចជាមនុស្ស​របស់អ្នក ធ្វើបានល្អសម្រាប់អ្នក”។ “មែនហើយ” សង្ឃឹមថានេះ ជារឿងដែលកំពុងកើតឡើងនៅពីក្រោយ “មែនហើយ គាត់ធ្វើបានល្អណាស់។ គាត់កំពុងជួយខ្ញុំធ្វើផែនការចូលនិវត្តន៍របស់ខ្ញុំ។ គាត់បានជួយខ្ញុំធ្វើផែនការ ដើម្បីធ្វើឱ្យប្រាកដថា ខ្ញុំមានប្រាក់ចំណូលគ្រប់គ្រាន់សម្រាប់ពេលយើងចូលនិវត្តន៍ កុំឱ្យ​យើងអស់ប្រាក់” ។ ដូច្នេះ ជាថ្មីម្តងទៀត វាគ្រាន់តែជាវិធីផ្សេងគ្នានៃការ​ផ្សព្វផ្សាយ​ឈ្មោះរបស់អ្នកនៅទីនោះ ដោយកំណត់ម៉ាកឬយីហោខ្លួនឯង។

បន្ទាប់មកអ្វីដែលយើងធ្វើ គឺយើងមានពិធីជប់លៀងចូលនិវត្តន៍ផងដែរ។ យើងរៀបចំពិធីជប់លៀងចូលនិវត្តន៍សម្រាប់អតិថិជនរបស់យើង។ យើងសួរពួកគេថា តើពួកគេចង់មានពិធីជប់លៀងនៅកន្លែងណា។ យើងរៀបចំអាហារពេលល្ងាច។ ជាទូទៅយើងធ្វើវានៅល្ងាចថ្ងៃអង្គារ។ យើងអញ្ជើញអតិថិជនរបស់យើង។ យើងឱ្យ​អតិថិជនរបស់យើងអញ្ជើញភ្ញៀវពីបីទៅបួននាក់ទៀត ​ជាមួយប្តីឬប្រពន្ធរបស់ពួកគេ ដើម្បីមកចូលរួមពិធីជប់លៀងចូលនិវត្តន៍សម្រាប់ពួកគេ។ ពិធីជប់លៀងនេះ ជាកិត្តិយសរបស់ពួកគេ។ យើងមិនលក់អ្វីទាំងអស់ នៅក្នុងការប្រជុំនេះ។ អ្វីទាំងអស់ដែលយើងធ្វើ គឺយើងណែនាំខ្លួនយើងជាអ្នករៀបចំផែនការចូលនិវត្តន៍របស់ពួកគេ។ ហើយជាថ្មីម្តងទៀត វាគ្រាន់តែជាវិធីផ្សេងគ្នានៃការទទួលបានការណែនាំដល់អ្នកចូលរួម ដែលតាមធម្មតាយើងមិនអាចទាក់ទងជាមួយពួកគេបាន។

ឥឡូវនេះ វាជាស្ថានភាពដែលមានសុវត្ថិភាពបំផុត។ វាជាស្ថានភាពដែលងាយស្រួលណាស់សម្រាប់អតិថិជនរបស់អ្នក ក្នុង​ការនាំមិត្តភក្តិមកចូលរួម ពីព្រោះលោកអ្នកប្រាប់ពួកគេថា យើងនឹងធ្វើពិធីជប់លៀងចូលនិវត្តន៍នេះសម្រាប់អ្នក ហើយនៅឯពិធីជប់លៀងចូលនិវត្តន៍នេះ យើងមិនលក់អ្វីទាំងអស់។ យើងនឹងមិននិយាយអំពីការធ្វើជំនួញអ្វីទាំងអស់។ អ្វីទាំងអស់ដែលយើងត្រូវធ្វើនោះ គឺអបអរការចូលនិវត្តន៍របស់អ្នក អ្វីមួយដែលអ្នកបានព្យាយាមធ្វើការងារអស់រយៈពេលជាច្រើនឆ្នាំ ហើយយើងគ្រាន់តែចង់ក្លាយជាផ្នែកមួយនៃការប្រារព្ធពិធីជប់លៀងនោះតែប៉ុណ្ណោះ។ ឥឡូវនេះ នៅចុងបញ្ចប់នៃអាហារពេលល្ងាច យើងសូមអរគុណអ្នកចូលរួមទាំងអស់គ្នា ដែលបានអញ្ជើញមក។ យើងផ្តល់ស្រោមសំបុត្រមួយដល់ភ្ញៀវម្នាក់ៗដែលនៅទីនោះ។ អ្វីដែលយើងមាននៅក្នុងស្រោមសំបុត្រនោះ គឺកាតថ្លែងអំណរគុណចំពោះការមកចូលរួមក្នុងពិធីជប់លៀងចូលនិវត្តន៍ ហើយយើងសង្ឃឹមថាពួកគេមានពេលវេលាដ៏អស្ចារ្យ។ ប្រសិនបើយើងអាចផ្តល់ជំនួយដល់ពួកគេនាពេលអនាគតនោះសូមហៅទូរស័ព្ទមកយើង ហើយយើងទុកកាតរបស់យើងនៅទីនោះ។ នោះ​ហើយ​ជា​សកម្មភាព។ ងាយ​​បំផុត​។ វាជាវិធីផ្សេងគ្នានៃការ​ផ្តល់ម៉ាក់ឬយីហោដល់ខ្លួនឯង។

ដូច្នេះ ឥឡូវនេះអ្នកបានដាក់ម៉ាក់ឬយីហោខ្លួនឯងនៅការិយាល័យ។ ឥឡូវនេះអ្នកកំពុងផ្តល់ម៉ាក់ឬយីហោដល់ខ្លួន​អ្នក​តាមរយៈ​ការធ្វើពិធីជប់លៀងចូលនិវត្តន៍ ហើយវាជាអ្វីដែលផ្សេងគ្នា ពីព្រោះ​អ្នកទាំងនេះគឺជាអ្នក​ដែលពួកគេមិន​ធ្វើការ​ជាមួយ។ សកម្មភាពទាំងនេះ មានអ្នកចូលរួមនានាដែលពួកគេជាអ្នកជិតខាង។ សកម្មភាពទាំងនេះ មានមិត្តភក្តិល្អបំផុត ដែលពួកគេធ្លាប់មានជា​យូរមកហើយ​​  ដែលលោកអ្នកមិនទទួលបានការណែនាំឱ្យ​ស្គាល់គ្នាពីមុន។ ជាថ្មីម្តងទៀត វាជាវិធីផ្សេងគ្នានៃការណែនាំដោយខ្លួនឯង។ សង្ឃឹមថារឿងនេះ អាចជួយលោកអ្នកបាន។